ព័ត៌មានជាតិ

បុរសម្នាក់ជិះ​ម៉ូតូ​ចេញពី​ផឹកស៊ី​ត្រូវ​ជនសង្ស័យ​​វា.យ​បែកក្បាល​ប្ល.ន់​យក​ម៉ូតូបាត់!

ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ចេញពី​ផឹក​ទៅ​លេង​ផ្ទះ​បងប្អូន ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ម្នាក់ បាន​ស្ទា​.​ក់​ហើយ​យក​វត្ថុ​រឹង​វា​.​យ បណ្ដាល​ឲ្យ​បែ​.​ក​ក្បាល​ប្ល​.​ន់​យក​ម៉ូតូ ម៉ាក​ស្កុប​ពី សេរី​ឆ្នាំ​២០២៣ រួម​ទាំង​ទូរស័ព្ទ​មួយ​គ្រឿង​ជិះ​គេច​បាត់ នៅ​វេលា​ម៉ោង​១​និង​១០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២៤ តាម​បណ្ដោយ​ផ្លូវ​លូ​ប្រាំ ស្ថិត​ក្នុង​មូលហេតុ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ជន​រង​គ្រោះ​មិន​បានអោយ​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ គ្រាន់តែ​ដឹង​ថា ម៉ូតូ​ដែល​ជនសង្ស័យ​ប្ល​.​ន់​យក​ទៅ ម៉ាក​ហុងដា​ស្កុប​ពី ពណ៌​ទឹកដោះគោ ពាក់​ស្លាក​លេខ ភ្នំពេញ 9572 មិន​ចាំ​អក្សរ​ខាង​មុខ ។

តាម​សម្ដី​ជន​រង​គ្រោះ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​រូប​គាត់​បាន​ចេញពី​ផឹកស៊ី​រួច​ហើយ​គោលបំណង​ជិះ​ម៉ូតូ​ទៅ​លេង​ផ្ទះ​បងប្អូន​បន្ត លុះ​ជិះ​តាម​បណ្ដោយ​ផ្លូវ​លូ​ប្រាំ មក​ដល់​ចំណុច​កើតហេតុ ម្តុំ​ផ្ទះល្វែង ដែល​ជា​កន្លែង​ស្ងាត់ ក៏​ស្រាប់តែ​បុរស​ជា​ជនសង្ស័យ​ម្នាក់ មិនដឹង​ថា មកពីណា​នោះ​ទេ គឺ​បាន​យក​ដំបង​មិនដឹង​ថា ជា​ដែក ឬ​ក៏​អ្វី​ទេ មក​វា​.​យ​ក្បាល​គាត់​ពីក្រោយ បណ្តាល​អោយ​បែក​ហូរ​ឈា​.​ម ហើយ​ភ្លាម​ៗ​នោះ រូប​គាត់​ជា​ជន​រង​គ្រោះភ័យ​បាន​រត់​ចោល​ម៉ូតូ និង​ទូរស័ព្ទ​១​គ្រឿង ហើយ​ក៏​ត្រូវ​ជនសង្ស័យ​លើក​ជិះ​គេច​ចេញ​ទៅ​តែ​ម្តង ភា្ល​ម​ៗ​នោះ​រូប​គាត់​បាន​រត់​ស្រែក​ដេញ​តាម​អោយ​គេ​ជួយ តែ​មិន​អ្នក​ជួយ​នោះ​ទេ ។

ក្រោយ​ពេល​កើតហេតុ រូប​គាត់​បាន​ទាក់ទង​ទៅ​សាច់ញាតិ​អោយ​ជូន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​មាន​ជ័យ​ទី​៣ ដោយសារ​តែ​ជន​រង​គ្រោះ​រង​របួស​ហូរ​ឈា​.​ម​សមត្ថកិច្ច​បាន​ណែនាំ​ឲ្យ​ទៅ​ព្យាបាល​របួស​សិន ទើប​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ពេល​ក្រោយ​ក៏​បាន ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *