ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា បានដឹកនាំក្រុមការងារ ចូលរួមជាមួយឯកឧត្តម យូ ស៊ុនឡុង អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំផែនការសន្តិសុខ សណ្តាប់ធ្នាប់ និងពិនិត្យទីតាំងរៀបចំប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា អគារធនធាន ផ្ទះគ្រូបង្រៀន និងសមិទ្ធផលនានា ក្នុងវិទ្យាល័យ ហ៊ុន សែន

(កំពង់ចាម) ៖ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដឹកនាំក្រុមការងារ ចូលរួមជាមួយឯកឧត្តម យូ ស៊ុនឡុង ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំផែនការសន្តិសុខ សណ្តាប់ធ្នាប់ និងពិនិត្យទីតាំងរៀបចំប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា អគារធនធាន ផ្ទះគ្រូបង្រៀន និងសមិទ្ធផលនានា ក្នុងវិទ្យាល័យ ហ៊ុន សែន ពាមជីកង ស្ថិតក្នុងភូមិពាមជីកង ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម ក្រោមអធិបធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលពិធីនេះនឹងប្រព្រឹត្តទៅនៅចុងខែកញ្ញា ឆ្នាំ២០២៤ ខាងមុខ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *