ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង និងលោកជំទាវ អញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី១ ដើម្បីឧទ្ទិសកុសល ជូនចំពោះដួងវិញ្ញាណក្ខន្ធ សម្តេចអគ្គមហាធម្មពោធិសាល ជា សុីម និងលោកជំទាវ ញ៉ែម សឿន ជា សុីម និងបុព្វការីជន សាច់សារលោហិតទាំង៧សន្ដានដែលបានចែកឋានទៅលោកខាងមុខ

ខេត្តព្រៃវែង : នាព្រឹកថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នេះ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ: អភិបាលខេត្តព្រៃវែង និងលោកជំទាវ បានអញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី១ ដើម្បីឧទ្ទិសកុសល ជូនចំពោះដួងវិញ្ញាណក្ខន្ធ សម្តេចអគ្គមហាធម្មពោធិសាល ជា សុីម និងលោកជំទាវ ញ៉ែម សឿន ជា សុីម និងបុព្វការីជន សាច់សារលោហិតទាំង៧សន្ដានដែលបានចែកឋានទៅលោកខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ញ៉ែម សាខន សខេង និងវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី និងវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន នៅព្រះចេតិយ៍ ស្ថិតនៅភូមិកន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។

ក្នុងពិធីកាន់បិណ្ឌនេះដែរក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោក លោកស្រីនាយក នាយករង រដ្ឋបាលសាលាខេត្ត លោក លោកស្រីអភិបាលក្រុង ស្រុកប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែក និងមន្ត្រីរាជការជាច្រើនរូបផងដែរ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *