(ភ្នំពេញ) ៖ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ មានក្មេងទំនើង០២នាក់ ព្រោះតែខឹងមិត្តភ័ក្ត្រមិនព្រមដើរលេងជាមួយក្រុមខ្លួន ក៌ធ្វើសកម្មភាពជិះម៉ូតូ បន្លំលួចវាយក្បាលមិត្តភ័ក្ត្រពីក្រោយ តែភ្លេចចាប់អារម្មណ៍ថាមិត្តភ័ក្រ្តម្នាក់ហ្នឹងមានពាក់មួកសុវត្ថិភាព បណ្តាលឲ្យឈឺដៃខ្លួនឯងមួយទំហឹង នៅចំណុចផ្លូវ១៦០ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ បន្ទាប់ពីធ្វើសកម្មភាពវាយក្បាលគេឈឺដៃខ្លួនឯងហើយ ស្រាប់តែអាណាព្យាបាលជនរងគ្រោះបានដាក់បណ្តឹងទៅ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក ចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ កាលពីវេលាម៉ោង១៤:៣០នាទី ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ នាំយកបន្តទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការកោរសក់ព្រមាន និងអប់រំធ្វើកិច្ចសន្យាមិនឲ្យមានទង្វើទំនើងដូច្នេះទៀតទៅថ្ងៃក្រោយផងដែរ៕យោងតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងក្មេងទំនើង ត្រូវអនុវត្តគ្រប់វិធានការឲ្យបានតឹងរឹងបំផុត ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយឡែកចំពោះក្មេងទំនើងបង្ហោះម៉ូតូនៅតាមដងផ្លូវសាធារណៈ ត្រូវឃាត់ម៉ូតូរក្សារទុករយៈពេលបីខែចំពោះការប្រព្រឹត្តលើកទីមួយ និងប្រាំមួយខែប្រសិនបើមិនរាងចាល នៅតែប្រព្រឹត្តលើកទីពីរបន្តទៀត៕