(កំពង់ចាម) ៖ រសៀលថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤
ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត និងផែនការដឹកនាំប្រតិភូខេត្តកំពង់ចាម ចុះជួបសួរសុខទុក្ខវីរកងទ័ព នៃកងពលតូចអន្តរាគមន៍លេខ៦ ខេត្តឧត្តរមានជ័យ និងផែនការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ព្រមទាំងពិធីប្រណាំងទូក”ង” ទូក “ខ្នាតអន្តរជាតិ” ស្ថិតនៅដងទន្លេមេគង្គ ក្នុងក្រុងកំពង់ចាម ដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យចេញព្រះវស្សា នាពេលខាងមុខ ដែលកិច្ចប្រជុំធ្វើឡើងនៅសាលប្រជុំសាលាខេត្ត។