ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារមន្ទីរអង្គភាពជំនាញ អញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ទន្លេមេគង្គ ដែលកំពុងហក់ឡើងយ៉ាងគំហុក ស្ថិតនៅចំណុច “ព្រែកតាឃ្លោក ” ក្នងស្រុកកោះសូទិន

(កំពង់ចាម) ៖ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤នឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ មន្ទីរ/អង្គភាពជំនាញ អញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ទន្លេមេគង្គ ដែលកំពុងហក់ឡើងយ៉ាងគំហុក ស្ថិតនៅចំណុច “ព្រែកតាឃ្លោក ” ក្នុងភូមិទី១០ ឃុំកោះសូទិន ស្រុកកោះសូទិន និងបានដាក់ចេញជាវិធានការបន្ទាន់ ដល់អាជ្ញាធរ និងមន្ត្រីជំនាញ ដើម្បីសម្រួលការធ្វើចរាចរទៅមករបស់ ប្រជាពលរដ្ឋ ប្រកបដោយសុខសុវត្ថិភាព និងការទទួលខុសត្រូវខ្ពស់។

គូរបញ្ជាក់ថា គិតត្រឹមម៉ោង០៦:០០នាទីព្រឹក​ ថ្ងៃទី19-09-24 ទឹកទន្លេមេគង្គកំពង់ចាមមានកំពស់​ 12.96m ខណៈកម្រិតប្រុងប្រយ័ត្នកំពស់ទឹក​ 15.20m។ ក្នុងនោះទឹកចូលព្រែកបានចំនួន:​ 27/41ព្រែក។​ ទឹកចូលព្រែកតាមបណ្តាស្រុក:
1-ស្រុកស្ទឹងត្រង់:​ 5/5ព្រែក
2-ស្រុកកំពង់សៀម:​ 5/11ព្រែក
3-ស្រុកកងមាស:​ 8/13ព្រែក
4-ស្រុកកោះសូទិន:​ 5/5ព្រែក
5-ស្រុកស្រីសន្ធរ:​ 4/7ព្រែក។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *