(កំពង់ចាម) ៖ នាថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា ឆ្នាំ២០២៤ ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រី ឆៅ វុទ្ធា ស្នងការរងនគរបាលខេត្តកំពង់ចាម បានសង្កត់ធ្ងន់ថា ក្នុងនាមកងកម្លាំងមានសមត្ថកិច្ច សូមការពារដាច់ខាតនូវការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជាប់ឡើងដោយការបោះឆ្នោតពីប្រជាពលរដ្ឋ និងប្រឆាំងដាច់ខាតចំពោះជនអគតិមួយចំនួនដែលមានបំណងចង់ធ្វើបដិបត្តន៍ពណ៌ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។