ព័ត៌មានជាតិ

អ៊ុយក្រែនខឹងកូរ៉េខាងជើង យ៉ាងខ្លាំង​ដែលបញ្ជូនទព័ទៅជួយរុស្សី នឹងអំពាវនាវពិភពលោកចាត់ការរឿងនេះ តែហាក់បីដូចជាគ្មានអ្នកណាហ៊ានលូកដៃចូលជាមួយប្រទេសកុម្មុនីសនុយក្លែអ៊ែនេះទេ

សារព័ត៌មាន Reuters បានផ្សាយថាប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាលោកកំពុងស្វែងរកប្រតិកម្មដ៏ខ្លាំងក្លាមួយពីបណ្ដាប្រទេសដែលបានដឹងថាកូរ៉េខាងជើង បាន និងកំពុងបង្កើនការចូលរួមនៅក្នុងសង្រ្គាមរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន ដែលបានអូសបន្លាយពេលច្រើនជាង២ឆ្នាំកន្លះមកនេះ។
នៅក្នុងសុន្ទរកថាជាវីដេអូមួយកាលពីថ្ងៃអាទិត្យ ទី២០ ខែតុលា លោក ហ្សេលេនស្គី បានបន្ថែមថាវាមានភស្តុតាងពីផ្កាយរណប និងវីដេអូដែលអាចបញ្ជាក់បានថា កូរ៉េខាងជើងមិនត្រឹមតែបញ្ជូនអាវុធឱ្យរុស្ស៉ីប៉ុណ្ណោះទេ ប៉ុន្តែឥលូវ បានត្រៀមលក្ខណៈបញ្ជូនកងទ័ពទៀតផង។ «យើងរំពឹងថានឹងមានប្រតិកម្មខ្លាំងក្លាពីប្រទេសជាដៃគូ របស់យើងអំពីបញ្ហានេះ»។ នេះជាការគូសបញ្ជាក់របស់លោក ហ្សេលេនស្គី ជាមួយការសង្កត់ធ្ងន់ថាការចូលរួមរបស់កូរ៉េខាងជើងនៅក្នុងសង្រ្គាមអ៊ុយក្រែន នឹងបំផ្លាញ ដល់អ្នករាល់គ្នា ហើយអស្ថិរភាព និងការគំរាមកំហែងអាចនឹងកើនឡើងកាន់តែខ្លាំង នៅក្រោយពេលកូរ៉េខាងជើងបានហ្វឹកហាត់សម្រាប់ការធ្វើសង្រ្គាមសម័យទំនើប។
ចារកម្មកូរ៉េខាងត្បូង កាលពីថ្ងៃសុក្រសប្ដាហ៍មុនបាននិយាយថាកូរ៉េខាងជើងបានបញ្ជូនកងទ័ព ១៥០០នាក់ ទៅកាន់តំបន់ចុងបូព៌ាបំផុតរបស់រុស្ស៉ី សម្រាប់ ការបណ្ដុះបណ្ដាល និងសម្របខ្លួន មុននឹងត្រូវបានបញ្ជូនទៅជួយកងទ័ពរុស្ស៉ី នៅក្នុងសង្រ្គាមប្រឆាំងអ៊ុយក្រែន។ ប៉ុន្តែរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយថាលោកមិនទាន់អាចបញ្ជាក់បានទេថាតើកូរ៉េខាងជើងបញ្ជូនទ័ពទៅរុស្ស៉ីពិតមែន ឬយ៉ាងណាទេ ខណៈប្រមុខ NATO លោក Mark Rutte ក៏បានលើកឡើង ដូចគ្នានេះដែរថាបច្ចុប្បន្នមិនទាន់មានភស្តុតាងបញ្ជាក់ពីវត្តមានកងទ័ពកូរ៉េខាងជើង នៅអ៊ុយក្រែននៅឡើយទេ៕ ព័ត៌មានអន្តរជាតិ

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *