ព័ត៌មានជាតិ

អភិបាលខេត្តបាត់ដំបង ៖ សាលារៀនចំនួន០៥នៅស្រុក ឯកភ្នំ ត្រូវផ្អាកដំណើរការបណ្ដោះអាសន្ន ដោយសារទឹកជំនន់

ខេត្តបាត់ដំបង ៖ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ បានបញ្ជាក់ឱ្យដឹងថា ៖ ដើម្បីការពារកូនក្មួយកុំអោយមានគ្រោះថ្នាក់ជាយថាហេតុសាលារៀនចំនួន០៥នៅស្រុក ឯកភ្នំ ត្រូវផ្អាកដំណើរការបណ្ដោះអាសន្ន រីឯអនុវិទ្យាល័យអូរដំបង១ នៅស្រុកសង្កែ ប៉ះពាល់តិចតួច នៅដំណើរការធម្មតា។

លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ក្នុងនោះរួមមាន ៖

១. បឋមសិក្សា កែវមុន្នីពិសី ស្រុកឯកភ្នំ(ផ្អាក)។

២. បឋមសិក្សា ព្រែកត្រប់ ស្រុកឯកភ្នំ(ផ្អាក)។

៣. បឋមសិក្សា វត្តកែវ ស្រុកឯកភ្នំ(ផ្អាក)។

៤. បឋមសិក្សា រហាល់សួងលិច ស្រុកឯកភ្នំ(ផ្អាក)។

៥. វិទ្យាល័យ ឯកភ្នំ ស្រុកឯកភ្នំ(ផ្អាក)។

៦. អនុវិទ្យាល័យ អូរដំបង១ ស្រុកសង្កែ(ដំណើរការ)។

លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង សូមបងប្អូនទាំងអស់បន្តប្រុងប្រយ័ត្នខ្ពស់ ៕ដោយព្រំ ហន!

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *