ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃអាទិត្យ ៦ រោច ខែស្រាពណ៍ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤
ឯកឧត្តម សួន សុម៉ាលីន សមាជិកណ:កម្មាការកណ្ដាល អនុប្រធានគណ:កម្មាការ និងប្រធានក្រុមការងារយុវជនគណបក្សខេត្តព្រៃវែង បានអញ្ជើញចូលរួមពិធី ប្រកាសកែសម្រួល និងតែងតាំងសមាសភាពក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកបាភ្នំ ខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង នៅមន្ទីរគណៈកម្មាធិការបក្សខេត្តព្រៃវែង។
ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ប្រធាន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង ស្រុក និងឃុំ ថ្នាក់ដឹកនាំគណៈកម្មាធិការគណបក្សខេត្ត អនុប្រធានគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត អនុប្រធានក្រុមការងារយុវជនគណបក្សខេត្ត ប្រធាន អនុប្រធានគណៈអចិន្ត្រៃយ៍គណបក្សក្រុង ស្រុក ប្រធាន អនុប្រធានប្រចាំការ និងប្រធានក្រុមការងារអភិវឌ្ឍយុវជនក្រុង ស្រុក ប្រធាន អនុប្រធាន និងសមាជិកក្រុមការងារការិយាល័យអភិវឌ្ឍយុវជនខេត្ត ក្រុង ស្រុក និងសមាជិក សមាជិកាគណបក្សខេត្ត ក្រុង ស្រុក សរុបចំនួន ៥៣៨រូប។