លោក ឆេង សាវិន ប្រធានគយនិងរដ្ឋាករប្រចាំប៉ុស្តិ៍ច្រកទ្វាតំបន់ព្រំដែនដូងស្រុករមាសហែក កំពុងត្រូវប៉ាន់ជាមួយនឹងទំនិញចេញ-ចូលទាំងយប់ទាំងថ្ងៃ
ឈ្មួញវៀតណាម នាំគ្នាដឹកទំនិញជាច្រើនប្រភេទចូលមកប្រទេសកម្ពុជាតាមប៉ុស្តិ៍ច្រកទ្វាព្រំដែនតំបន់ដូង ឃុំដូង ស្រុករមាសហែកដូចគេហែកឋិនហើយក៏មានដឹក ទំនិញទៅប្រទេសវៀតណាមវិញដែរ គឺទំនិញដឹកចូលប្រទេសខ្មែរគឺយកមកផ្ទេរនៅផែស្ងួតខ្មែរចំណែកទំនិញនាំទៅប្រទេសវៀតណាមគឺ រថយន្តខ្មែរយើងឆ្លងដែនចូលទៅផែប្រទេវៀតណាម។ ថ្មីៗនេះគេសង្កេតឃើញមានរថយន្តវៀតណាមដឹកទំនិញចូលមកផ្ទេរនៅក្នុងផែ ស្ងួតជិតព្រំដែនដូងជាច្រើនគ្រឿង ក៏ប៉ុន្តែមិនដឹងថា ជាទំនិញអ្វីទេ។ នៅច្រកព្រំដែននេះមានសមត្ថកិច្ចជាច្រើនដាក់ប៉ុស្តិ៍បណ្ដាក់ដូចខ្យង ជាពិសេសស្ថាប័នគយជា ច្រើននៅចាំយកប្រាក់ពីអ្នកដឹកទំនិញគ្រប់បែបយ៉ាង។
ចំណែកទំនិញខាងខ្មែរក៏សង្កេតឃើញមានដឹកចេញទៅប្រទេសវៀតណាមវិញដែរ នេះបើតាមមន្ត្រីសមត្ថកិច្ចបង្ហើបឲ្យអ្នកសារព័ត៌មានបានដឹង។ ប្រភពដដែលបន្តទៀតថា ទំនិញដែលនាំចូលមកពីប្រទេសវៀតណាមតាមប៉ុស្តិ៍ច្រកទ្វាព្រំដែនតំបន់ដូង រួមមាន ខ្ទឹមស ម្ទេស ដែករបងក្រឡាក្រួច ទូ តុ កៅអីជ័រ ទុយោទឹកជ័រ ប៊ីដុងជ័រ ធុងជ័រ គ្រឿងសំណង់ ម៉ូទ័រ ពូក សំបកកង់ម៉ូតូ និងមានទំនិញមួយចំនួនផ្សេងទៀត ដែលមិនអាចដឹងបានដោយរថយន្តបិតជិតបើកចូលទៅផ្ទេរនៅក្នុងផែមិនអនុញ្ញាតិជនក្រៅពីកម្មករ នៅធ្វើការទីនោះចូលទេ ជាពិសេសអ្នកសារព័ត៌មាន។
គេសង្កេតឃើញរថយន្តតួរីសកែឆ្នៃ១គ្រឿងៗ ផ្ទុកទំនិញនៅក្នុងរថយន្តនិងនៅលើដំបូល មានជាកេះដឹកបម្រុងឆ្លងដែនទៅប្រទេសវៀតណាមមិនដឹងជាទំនិញអ្វីទេ។ មហាជនបានលើកឡើងថា វៀតណាមនាំទំនិញចូលមកតាមប៉ុស្តិ៍ច្រកទ្វាតំបន់ព្រំដែនដូងនេះក្នុង១ថ្ងៃៗ ដូចគេហែកឋិនអិញ្ចឹង ហើយឈ្មួញដឹកទំនិញសំពីងសំពោង និងលើសទម្ងន់ អាចនិងធ្វើឲ្យបាក់ស្រុតខូចផ្លូវកៅស៊ូដែលទើបតែសាងសង់រួចថ្មីៗ បើគ្មានការត្រួតពិនិត្យឲ្យ បានត្រឹមត្រូវ ។ នៅពេលយប់ក៏មានដឹក ទំនិញចេញ ចូលច្រើនដែរមិនដឹងថា ជាទំនិញអ្វីទេ។ ទំនិញនាំចូលពេលយប់ត្រូវគេអះអាងថា ភាគច្រើនជាទំនិញតែមិនមានការបង់ពន្ធឲ្យបានត្រឹមត្រូវឬគ្រប់ចំនួននោះឡើយ។ វាជាការឃុបឃិតគ្នារបស់សមត្ថកិច្ចជំនាញនៃស្ថាប័នគយនិងប្រធានច្រកផ្ទាល់តែម្ដង។
ចំណែកក្រុមអាជីវករខ្មែរវិញបានលើកឡើងថា មានមន្ត្រីគយ ដាក់ប៉ុស្តិ៍បង់ពន្ធបណ្តាក់គ្នាដូចខ្យង មានប៉ុស្តិ៍នគរ បាលវរការពារព្រំដែននៃច្រកទ្វាតំបន់ព្រំដែនដូងប៉ុស្តិ៍, ការិយាល័យគយនិងរដ្ឋាករខេត្តប្រចាំច្រកទ្វាតំបន់ព្រំដែនដូង និងប៉ុស្តិ៍គយចល័ត្រ មានបង់ពន្ធហើយ មានទាបង់ថ្លៃបាយ ថ្លៃកាហ្វេទៀត គឺរាប់ក្បាលរថយន្តយកលុយតែម្តង,រ៉ឺម៉កកែឆ្នែ ៥ម៉ឺនរៀល,រថយន្តតួរិសកែឆ្នៃ ក៏ដូចជាគោយន្តកែឆ្នៃ១០ម៉ឺនរៀល និងរថយន្តធុនធំ២០ម៉ឺនទៅ៣០ម៉ឺនរៀល….។
ទាក់ទិននឹងករណីនេះមិនអាចសុំការបំភ្លឺពីលោកនាយប៉ុស្តិ៍នគបាលច្រកទ្វាតំបន់ព្រំដែនដូងបានទេ ដោយមន្ត្រីប្រចាំការនៅប៉ុស្តិ៍ច្រកទ្វាប្រាប់ថា មេមិននៅ។ រីឯលោកឆេង សាវិន ប្រធានការិយាល័យគយនិងរដ្ឋាករប្រចាំប៉ុស្តិ៍ច្រកទ្វាតំបន់ព្រំដែនដូង ក៏មិនអាចសុំការបំភ្លឺបានដែរ។
មហាជនលើកឡើងថា ឈ្មួញនាំទំនិញ ចេញចូលទាំងយ់ទាំងថ្ងៃ មិនដឹងថា ជាទំនិញអ្វីខ្លះទេ មានដឹកតាមរ៉ឺមកកែឆ្នៃ រថយន្តកែឆ្នៃ (រថយន្តធូរិសកែឆ្នៃ តសាក់ស៊ីកល់ដាក់ជន្ទាស ដាក់កង់ផ្អោប២ គ្រាប់ )សង្ស័យជាទំនិញល្មើសច្បាប់ ដោយសារគ្មានការពិនិត្យទំនិញទេគឺពេលមកដល់ប៉ុស្ត៍គ្រាន់តែយកលុយទៅបង់ឲ្យសមត្ថកិច្ចឈជើងនោះរួចស្រេច មិនរំខានដល់សមត្ថកិចឡើយ៕សហការី