ព័ត៌មានជាតិ

កិច្ចប្រជុំ​សាមញ្ញ​លេីកទី៤​ អាណត្តិ​ទី៤​ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម

ខេត្តកំពង់ចាម: ព្រឹកថ្ងៃចន្ទ ១៤កើត ខែភទ្របទ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសាមញ្ញ​លេីកទី៤​ អាណត្តិ​ទី៤​ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម​ ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ស្ថិតនៅសាលប្រជុំសាលាខេត្តកំពង់ចាម។

កិច្ចប្រជុំបានឆ្លង​ និងអនុម័តលេីការងារដូចខាងក្រោម:
​ ១.កំណត់ហេតុ​កិច្ចប្រជុំ​សាមញ្ញលេីកទី៣​ របស់ក្រុមប្រឹក្សាខេត្ត។
​ ២.របាយការណ៍​ការងារប្រចាំខែសីហា​ របស់រដ្ឋបាលខេត្ត។
​ ៣.បទដ្ឋានណែនាំស្តីពីការផ្តល់ជ័យលាភីចលនាប្រលងប្រណាំងភូមិ​ ឃុំ​ សង្កាត់មានសុវត្ថិភាព​ និងសេវាសង្គមរបស់រដ្ឋបាលខេត្តកំពង់ចាម។
​ ៤.បញ្ហាផ្សេងៗ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *