ព័ត៌មានជាតិ

ឯកឧត្តម សួន សុម៉ាលីន បាននាំក្រុមគ្រូពេទ្យចុះពិនិត្យជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងប្រគល់រទេះរុញជូនជនដែលមានពិការភាព ព្រមទាំងប្រគល់សម្ភារសិក្សាដល់សិស្សានុសិស្សចំនួន ២០០នាក់!

(ព្រៃវែង) ៖ នៅព្រឹកថ្ងៃអង្គារ៍ ទី០៦  ខែសីហា  ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ: អភិបាលខេត្តព្រៃវែង បានអញ្ជើញជួបសំណេះសំណាលក្នុងពិធី បើកការពិនិត្យជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងប្រគល់រទេះរុញជូនជនដែលមានពិការភាព ព្រមទាំងប្រគល់សម្ភារសិក្សាដល់សិស្សានុសិស្សចំនួន ២០០នាក់ នៅសង្កាត់ជើងទឹក ក្រុងព្រៃវែង ដែលប្រព្រឹត្តទៅនៅបរិវេណសាលាសង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។

ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកវេជ្ជបណ្ឌិត ឡោ គីមសុង (ប្រធានសមាគមគ្រូពេទ្យខ្មែរប្រចាំប្រទេសបារាំង) លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្រុមគ្រូពេទ្យ និងបងប្អូនប្រជាជាពលរដ្ឋជាច្រើនរូបទៀតផងដែរ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *