ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង អញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សប្រឡងសញ្ញាបត្រមធ្យមសិស្សាទុតិយភូមិឆ្នាំសិក្សា២០២៣-២០២៤ ដែលទទួលបាននិទ្ទេស A សរុបចំនួន ១១៩នាក់ នៃខេត្តព្រៃវែង

(ព្រៃវែង) ៖ នាព្រឹកថ្ងៃទី១៧  ខែវិច្ឆិកា  ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សប្រឡងសញ្ញាបត្រមធ្យមសិស្សាទុតិយភូមិឆ្នាំសិក្សា២០២៣-២០២៤ ដែលទទួលបាននិទ្ទេស A សរុបចំនួន ១១៩នាក់ នៃខេត្តព្រៃវែង នាសម័យប្រឡង ០៨ តុលា ២០២៤ ព្រមទាំងនាយកសាលា អាណាព្យាបាលសិស្ស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំធំ(A)សាលាខេត្តព្រៃវែង។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានផ្ដល់នូវការឧបត្ថម្ភលើកទឹកចិត្តដល់សិស្សានុសិស្សជាប់និទ្ទេសA ចំនួន១១៩ ក្នុងមួយនាក់ទទួលបាន ថវិកា$៣០០ សរុបចំនួន $៣៥,៧០០ និងនាយកសាលា ២៨នាក់ ក្នុងមួយនាក់ ថវិកា២០០.០០០រៀល សរុបចំនួន ៥.៦០០.០០០រៀល។

ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង និងប្រតិភូអមដំណើរ ប្រធានគណៈទាំង៥ និងក្រុមប្រឹក្សាខេត្តប្រចាំការ ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត នាយក នាយករងសាលាខេត្ត កងកម្លាំងទាំងបីខេត្ត នាយកទីចាត់ការ ប្រធានអង្គភាពសាលាខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក នាយកវិទ្យាល័យ អាណាព្យាបាលសិស្ស និងសិស្សទទួលបាននិទ្ទេសA សរុបប្រមាណជាង៤០០នាក់។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *