ព័ត៌មានជាតិ

ប្រធានក្រុមការងារបក្សចុះមូលដ្ឋានស្រុកព្រះស្ដេច បានអញ្ជើញជាអធិបតីក្នុងពិធីបិទ “វគ្គអប់រំនយោបាយសតិអារម្មណ៍ និងបញ្ចូលសមាជិកបក្សថ្មីជាយុវជន” របស់ក្រុមការងារយុវជនគណបក្សខេត្តព្រៃវែង សរុបចំនួន ៣៣៨នាក់ ស្រី ១៩៣នាក់ !

ខេត្តព្រៃវែង : នៅរសៀលថ្ងៃអាទិត្យ ៥រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនិងថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២៤​ នេះ ឯកឧត្តម សួន សុម៉ាលីន សមាជិកគណ:កម្មាធិការកណ្ដាល អនុប្រធានគណ:កម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង និងឯកឧត្តម ហឺ បាវី សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារបក្សចុះមូលដ្ឋានស្រុកព្រះស្ដេច បានអញ្ជើញជាអធិបតីក្នុងពិធីបិទ “វគ្គអប់រំនយោបាយសតិអារម្មណ៍ និងបញ្ចូលសមាជិកបក្សថ្មីជាយុវជន” របស់ក្រុមការងារយុវជនគណបក្សខេត្តព្រៃវែង សរុបចំនួន ៣៣៨នាក់ ស្រី ១៩៣នាក់ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកព្រះស្ដេច។

ក្នុងវគ្គអប់រំនេះដែរ ឯកឧត្តមប្រធាន បានផ្សព្វផ្សាយនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជាសម្រេចបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ តទៅដើម្បី “ដកអាវុធចេញពីដៃពួកជ្រុលនិយម” កុំឲ្យមានលទ្ធភាពញុះញង់បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត និងដើម្បីបញ្ឈប់នូវទុក្ខកង្វល់របស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបអំពីបញ្ហានេះ។

សមាសភាពអញ្ជើញចូលរួមក្នុងពិធីនេះរួមមាន ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធានក្រុមការងារគណបក្សចុះជួយស្រុកព្រះស្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានក្រុមការងារយុវជនគណបក្សខេត្ត លោក លោកស្រី ប្រធាន អនុប្រធានគណៈកម្មាធិការគណបក្សស្រុក ប្រធាន អនុប្រធានក្រុមការងារយុវជនគណបក្សស្រុក សមាជិក សមាជិកានៃក្រុមការងារយុវជនគណបក្សខេត្ត និងសមាជិក សមាជិកាបក្សថ្មី សរុបចំនួន ៥៨៧រូប។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *