(បាត់ដំបង) ៖ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពី លោក ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និង មានការសម្របសម្រួលទៅលើនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ផងនោះ លោក វរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរង ដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល លោកវរសេនីយ៍ឯក ចៀក ថានិន នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៅថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០២៤ វេលាម៉ោង ១៦:២៧ នាទី នៅចំណុចភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប បានចុះប្រតិបត្តិការបង្ក្រាបករណី លួចមានស្ថានទម្ងន់ទោស ( គាស់ទម្លុះទម្លាយ ) ០១ ករណី និងបានធ្វើការនាំខ្លួនជនសង្ស័យ ០១ នាក់ ឈ្មោះ ខៃ ដែន ភេទប្រុស អាយុ ៣៩ ឆ្នាំ មានទីលំនៅភូមិវត្តកណ្តាល ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង មកកាន់ស្នងការដ្ឋាន ។
👉 កាលពីថ្ងៃទី ០៨ ខែ តុលា ឆ្នាំ២០២៤ វេលាម៉ោង ប្រហែល ០៣:០៥ នាទី នៅចំណុចផ្ទះរបស់ជនរងគ្រោះ ឈ្មោះ រុន បញ្ញ៉ា ភេទប្រុស អាយុ ២៥ ឆ្នាំ មានទីលំនៅភូមិ សូភី១ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជនសង្ស័យខាងលើបានធ្វើសកម្មភាពឆ្កឹះសោរទ្វារផ្ទះរបស់ជនរងគ្រោះហើយចូលយក ទូរស័ព្ទដៃស៊េរីចាស់ ០៧ គ្រឿង , ដុំសាកថ្មទូរស័ព្ទដៃ ០៥ គ្រឿង , កាសស្តាប់ ០៧ គ្រឿង , ម៉ាស៊ីន មីក្រូស្កូប ០១ គ្រឿង និងឆ្នាំងសាកមួយចំនួន ។
📍 វត្ថុតាងដកហូតរួមមាន ៖
– ម៉ូតូ ០១ គ្រឿងម៉ាក HONDA ZOOMER x ពាក់ស្លាកលេខ ភ្នំពេញ 1FV-1642
បច្ចុប្បន្នការិយាល័យជំនាញកំពុងធ្វើការកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី។