រាជធានីភ្នំពេញ :ល្ងាចថ្ងៃសុក្រ ១៥កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ:អភិបាលខេត្តព្រៃវែង និងលោក ជំទាវ ជុន បូរ៉ានី រួមនិងមន្ត្រីរាកាជុំវិញខេត្ត បានអញ្ជើញប្រគល់សម្ភារៈ និងថវិកា ជូនដល់កីឡាករទូក ង ខេត្តព្រៃវែង ចំនួន៥៥ទូក និងអនុគណៈកម្មការទូក ដែលបានចូលរួមប្រណាំងក្នុងឱកាសព្រះរាជពិធីបុណ្យ អុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង លោកជំទាវ កែ សួនសុភី សសុខា នៅកន្លែងស្នាក់នៅរបស់កីឡាករទូក ង ខេត្តព្រៃវែង រាជធានីភ្នំពេញ។
ដោយមានការអញ្ជើញចូលរួមពី៖ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានមន្ទីរសុខាអភិបាល ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត អភិបាលក្រុង ស្រុក នាយកទីចាត់ការហិរញ្ញវត្ថុ នាយកទីចាត់ការផែនការ និងវិនិយោគ នាយកទីចាត់ការអន្តរវិស័យ ប្រធានអង្គភាពច្រកចេញចូលតែមួយសាលាខេត្ត និងលោក លោកស្រី អនុប្រធាន សមាជិកនៃគណៈកម្មការទូកពាក់ព័ន្ធផងដែរ។