ព័ត៌មានជាតិ

ស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង​ ស្តីពីកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិ​ភាពសង្គមក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃ​ណីជនជាតិចិននិងវៀត​ណាមឆ្នាំ២០២៥

សេចក្តីជូនដំណឹង៖
——–
ស្នងការដ្ឋាននគរបាលខេត្តបាត់​ដំប​ង​សូមជម្រាបជូនថា​៖
-យោងសេចក្តីណែនាំលេខ០០៣​សនណ​ ចុះថ្ងៃទី​១៧​ ខែ​ មករា​ឆ្នាំ២០​២៥​របស់ក្រសួងមហាផ្ទៃស្តីពីវិធាន​ការបង្ការទប់ស្កាត់ហានិភ័យនៃការ​ប្រេីប្រាស់ផាវនិងកាំជ្រួចផ្ទុះលម្អគ្រប់ប្រភេទ។
-សេចក្តីណែនាំលេខ០០១សណន​ចុះថ្ងៃទី២៣ខែ​ មករា​ ឆ្នាំ២០២៥​ របស់​អគ្គស្នងការដ្ឋាននគរបាលជាតិស្តីពីកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិ​ភាពសង្គមក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រ​ពៃណីជនជាតិចិននិងវៀតណាមឆ្នាំ២០២៥។
-ផែនការលេខ០៣ផកនបខចុះថ្ងៃទី​ ២៤ខែ​ មករា​ ឆ្នាំ​២​០២៥​ របស់ស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង​ ស្តីពីកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិ​ភាពសង្គមក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃ​ណីជនជាតិចិននិងវៀត​ណាមឆ្នាំ២០២៥។

ដេីម្បីធានាបាននូវបរិយាកាសសន្តិសុខ​សណ្តាប់ធ្នាប់​របៀបរៀបរយនិងសុវត្ថិភាពសង្គមឱ្យបានល្អក្នុងឱ​កាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិននិងវៀត​ណាមឆ្នាំ២០​២៥​ ​ដែលចូលមកដល់នាថ្ងៃ​ខាង​មុខ​ សូមជម្រាបជូនសាធារណជន​ បានជ្រាបនិងចូលរួមសហការអនុវត្តដូចខាងក្រោម៖
-មិនអនុញ្ញាតឱ្យមានការដាក់តាំងលក់​ ចែកចាយ​ ឬដុតផាវគ្រប់ប្រភេទក្នុងឱ​កាសបុណ្យចូលឆ្នាំថ្មីប្រពៃ​ណីជនជាតិចិននិងវៀត​ណាម។

-ត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់​ ចំពោះការដុតទៀន​ ធូប​ ដុតក្រដាសសែន​ ក្នុងឱកាសថ្ងៃបុណ្យ​និងត្រូវពិនិត្យមេីលភ្លេីងជេីងក្រាន​ កំប៉ុងឬ​ ធុងហ្កាស​ ចរ​ន្តអគ្គិសនី​ ទាំងពេលកំពុងស្ថិតនៅ​ឬ​មុន​ពេលចាក​ចេញពីលំនៅដ្ឋានចៀសវាងកេីតមានករណីអគ្គិភ័យជាយថាហេតុ។

-ពិនិត្យមេីលឱ្យបានហ្មត់ចត់គ្រប់ជ្រុងជ្រោយទ្វារ​ បង្អួច​ របងលំនៅ​ដ្ឋានឬ​ ទីតាំងអាជីវកម្ម​នានា ដោយ ចាក់សោឱ្យ​ បានត្រឹមត្រូវមុន​ពេលចាក​ចេញ។

-ការធ្វេីដំណេីរទៅកាន់ទីជិត​ឬទីឆ្ងាយក្នុងឱកាសនេះ​ សូមចូលរួមគោរពនូវច្បាប់ចរាចរណ៍​ សូមកុំបេីកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង​ ឱ្យសោះ​ ដេីម្បីសុខសុវត្ថិភាព​ និងអាយុជីវិតយេីងទាំងអស់គ្នា​ សូមបេីកបរដោយការយោគយល់​ អធ្យាស្រ័យ ។

-ចូលរួមសហការផ្តល់ព័ត៌មានមក​សមត្ថកិច្ចនគរបាលដែលមានវត្ត​មាន​ នៅទីកន្លែងសាសនា​ ទីកន្លែងកំ​សាន្តសប្បាយ​ នានា​ តាមគ្រប់​មធ្យោបាយ​ ក្នុងពេលមានបញ្ហាអសន្តិសុខណាមួយ​ ឬទំនាក់ទំនងមកលេខ​ទូរស័ព្ទប្រចាំបញ្ជា២៤ម៉ោង​ របស់ស្នងការដ្ឋានដែលបានផ្សព្វផ្សាយជាប្រចាំ នៅក្នុងផេកហ្វេសប៊ុករបស់ស្នងការដ្ឋាន។

ស្នងការដ្ឋាននគរបាលខេត្តបាត់​ដំប​ង​មានសង្ឃឹមនិងជឿជាក់យ៉ាងមុត​មាំ​ចំពោះការចូលរួមសហការអនុវត្តពីសាធារណជននៅគ្រប់មជ្ឈ​ដ្ឋានដោយភាតរភាពបំផុត៕24/01/2025

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *