ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ចេញសេចក្ដីណែនាំ ស្ដីពីវិធានការបង្ការ ទប់ស្កាត់ហានិភ័យ នៃការប្រើប្រាស់ផាវ និងកាំជ្រួចផ្ទុះលម្អគ្រប់ប្រភេទ ក្នុងភូមិសាស្ត្រខេត្ត

(កំពង់ចាម) ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណ: អភិបាលខេត្តកំពង់ចាម ចេញសេចក្ដីណែនាំ ស្ដីពីវិធានការបង្ការ ទប់ស្កាត់ហានិភ័យ នៃការប្រើប្រាស់ផាវ និងកាំជ្រួចផ្ទុះលម្អគ្រប់ប្រភេទ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។

យោងតាមសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃលេខ០០៣ស.ណ.ន ចុះថ្ងៃស្រុក៤រោច ខែបុស្សឆ្នាំរោង ឆស័ក ព.ស ២៥៦៨ត្រូវនឹងថ្ងៃទី១៧ខែមករា ឆ្នាំ២០២៥ ស្ដិពីវិធានការបង្ការទប់ស្កាត់់ហានិភ័យ នៃការប្រើប្រាស់ផាវ និងកាំជ្រួចផ្ទះលម្អ គ្រប់ប្រភេទ។ដើម្បីថែរក្សាបរិយាកាសសន្តិសុខ សណ្ដាប់ធ្នាប់សាធារណ: និងសុវត្ថិភាពសង្គម និងការបង្ការទប់ហានិភ័យដែលកើតឡើងជាយថាហេតុនោះ រដ្ធបាលខេត្តកំពង់ចាម សង្កេតឃើញថាការរៀបចំកម្មវិធិនានាតាមបែបប្រពៃណី សាសនា តាមទំនៀមទម្លាប់បែបបុរាណ និងសម័យថ្មី ដែលមានលក្ខណ: ជាឯកជន ជាក្រុមគ្រួសារ ឫលក្ខណ:ជាសហគមន៍មួយចំនួន បានប្រារព្វរៀបចំឡើង ដោយមានការដុតផាវ និងអុជកាំជ្រួចផ្ទុះលម្អ ក្នុងនិយអបអរសាទរ កំសាន្តសប្បាយ ឫក៌ដើម្បីកំដរកម្មវិធីផ្សេងៗ ដូចជាពិធីបុណ្យបូជាសពជាដើម។ ដូច្នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបា នៃគណ:អភិបាលខេត្តកំពង់ចាម សូមធ្វើការណែនាំដល់ លោកស្នងការនគរបាលខេត្ត លោកមេញ្ជាការកងរាជអាវុធហត្ថ លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក  និងឃុំ  ចៅសង្កាត់  ក្នុងខេត្តកំពង់ចាម  ដូចខាងក្រោម៖

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *