ព័ត៌មានជាតិ

សុខទុក្ខរបស់កីឡាកនៅលើទូកគឺជាសុខទុក្ខរបស់ថ្នាក់ដឹកនាំនិងកងកម្លាំងនគរបាល ទូទាំងខេត្តបាត់​ដំ​បង

(បាត់ដំបង) ៖ ទូកងឈ្មោះ(រាជសីហ៍សរជ័យ) គឺជាទូកងរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបង្ហាញវត្តមានចំនួន០២ឆ្នាំជាប់គ្នា គឺឆ្នាំ២០២៣និងឆ្នាំ២០២៤ នេះនៅលើផ្ទៃទឹកស្ទឹងសង្កែដ៏ថ្លាយង់ នាក្រុងបាត់​ដំបង បង្ហាញនូវសមត្ថភាព និងទេពកោសល្យយ៉ាងស្ទាត់ជំនាញរបស់កីឡាចំណុះទូកអុំមួយនេះ ។

ដើម្បីរួមសុខ រួមទុក្ខជាមួយកីឡាកចំណុះទូកទាំងអស់ ដែលបាននិងកំពុងត្រៀមខ្លួនប្រកបដោយភាពក្លា​ហា​ន នាព្រឹកព្រលឹម ថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០២៤ ក្រោ​មដំណក់ព្រះពិរុណ ចុងរដូវវស្សានេះលោកឧត្តមសេ​នីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបង បានដឹកនាំលោក លោកស្រី ស្នងការរងនិងកងកម្លាំងនគរបាលជាច្រើនរូបទៅជួបផ្ទាល់ដល់ទីកន្លែងស្នាក់នៅនិងហ្វឹកហាត់របស់កីឡាកចំណុះទូក ដើម្បីបានធ្វើការសំណេះសំណាលសា​កសួរសុខទុក្ខក្នុងខណៈដែលកីឡាកបានប្រឹងប្រែងហ្វឹកហាត់ ក្រោមបញ្ជាការដឹកនាំចំណុះទូកដើម្បីទ​ទួលជ័យលាភីក្នុងពេលប្រកួតនាថ្ងៃនេះនិងថ្ងៃស្អែកដែលជាថ្ងៃចុងក្រោយ។

លោកឧត្តមសេនីយទោស្នងការ បានកោតសរសើរចំពោះទឹកចិត្តនិងការខិតខំរបស់កីឡាកចំណុះទូកទាំង​អស់ ដែលបានចំណាយពេល វេលាចូលរួមជាមួយ​គ្នាក្នុងការហ្វឹកហាត់ ហើយក្នុងនាមកងកម្លាំងនគរ​បាលចំណុះស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបងទាំងអស់ សូមចូលរួមចំណែករួមសុខរួមទុក្ខជាមួយកីឡាកចំណុះទូកទាំងអស់ និង សង្ឃឹមទទួលបានជ័យលាភី នៅថ្ងៃបិទបញ្ចប់ការប្រណាំងនេះ។

ទន្ទឹមនឹងការសាកសួរសុខទុក្ខនេះ លោកឧត្តម​សេនីយ៍ទោស្នងការបាននាំយកនូវថវិកា គ្រឿង​ឧបភោគបរិភោគ ភេសជ្ជៈ សម្លៀកបំពាក់និងបរិក្ខាមួយចំនួនទៀត ប្រគល់ជូនកីឡាចំណុះទូកទាំងអស់ បានប្រើប្រាស់ និងទទួល ទាននៅក្នុងរយៈពេលនេះ ដោយសោមនស្សន៍រីករាយ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *