ព័ត៌មានជាតិ

សេចក្តីបំភ្លឺព័ត៌មាន របស់ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័​សនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង

ខេត្តបាត់ដំបង ៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័​សនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង​មានកិត្តិយសសូម​ជម្រាបជូន​សាធារណជន​អ្នក​សារ​ព័ត៌មាន​ និងអ្នកប្រើប្រា​ស់បណ្តា​ញសង្គមបា​នជ្រាបថា​ កាលពីថ្ងៃទី ៣០ ខែមករាឆ្នាំ២០២៥​ មានគណនីហ្វេសប៊ុកឈ្មោះ​ អា​ ស្រស់​ បានសរសេរបង្ហោះក្នុងគណនីរបស់ខ្លួនថា​( អ្នកនៅភូមិភ្នំប្រាំពីរសូ​មប្រុងប្រយ័ត្នល្ងាចមិញមានអ្នកចាប់ក្មេង! )។

ឃេីញការផ្សព្វផ្សាយបែបនេះ លោកឧត្តមសេនីយ៍ទោ​ ដាញ់ អេង​ប៊ុន​ចាន់​ ស្នងការនៃស្នងការដ្ឋានន​គរបាលខេត្តបាត់ដំបង​ បានបញ្ជាឱ្យលោកវរសេនីយ៍ទោ​ សំ​ វីរៈ​ អធិការនរបាលស្រុកភ្នំព្រឹកធ្វេីការ​ស្រាវ ជ្រាវជាបន្ទាន់លេីបញ្ហានេះ។

នៅព្រឹកថ្ងៃទី៣១ ខែ​មករា ឆ្នាំ២០២៥​ សមត្ថកិច្ចបានចុះទៅដល់លំនៅដ្ឋានរបស់ម្ចាស់គណនីខាងលេី​ ដែ​ល​ មានឈ្មោះ ឌឹម ចាន់រ៉ា​ ភេទស្រី​ អាយុ​ ៣២ ឆ្នាំរស់នៅភូមិភ្នំប្រាំពីរ​ ឃុំបួរ ស្រុកភ្នំព្រឹក​ ខេត្តបាត់​ដំ​បង​ ក្នុងនោះ បានឆ្លេីយ​ សារភាពថា​ ខ្លឹមសារដែលគាត់បង្ហោះក្នុងគណនីរបស់គាត់នោះគឺជារឿងមិនពិតនោះទេ​ ។ ការពិតគាត់គ្រាន់តែលឺអ្នកភូមិនិយាយរឿងនេះក៏សរសេរបង្ហោះក្នុងគណនីរបស់ខ្លួន​ និងបាន បង្កឱ្យមានការភ្ញាក់ផ្អេីលពីអ្នកប្រេីប្រាស់បណ្តាញសង្គម។

ជាក់ស្តែងក្មេងប្រុសឈ្មោះ គី​ម​ រតនៈ​ អាយុ០៥ឆ្នាំ ដេីរ​លែងជ្រុលម៉ោងពេលចូលផ្ទះវិញខ្លាចជីដូនស្តីបន្ទោសក៏និយាយកុហក់បែបនេះ​ ធ្វេីឱ្យមានការភ្ញាក់ផ្អេីលនៅក្នុងភូមិ។

ខណៈនេះម្ចាស់គណនីខាងលេីសូមធ្វេីការអភ័យទោ​ស​ ចំពោះកំហុសឆ្គងរបស់គាត់ដែលបានផ្សព្វផ្សាយរឿងមិនពិត​ នាំបង្កឱ្យមានការភាន់ច្រឡំនិងប៉ះពាល់ដល់សន្តិសុខក្នុងសង្គមនិងបានសន្យាឈប់បន្តស​កម្មភាពបែបនេះតទៅទៀត។

ដូចបានជម្រាបជូនខាងលេី​សូមសាធារណជន​អ្នក​ប្រេីប្រាស់បណ្តាញសង្គម​មេត្តាជ្រាប​ជាព័ត៌មាននិងកុំមានការភាន់ច្រឡំ​ ម៉្យាងក៏សូមស្នេីដល់អ្នកប្រេីប្រាស់បណ្តាញសង្គមសូ​មចូលរួ​មសហ​ការជាមួយសមត្ថកិច្ច​ មុនធ្វេីការផ្សព្វផ្សាយរឿងរ៉ាវទាក់ទងសន្តិសុខ​ សណ្តាប់ធ្នាប់សង្គម​ចៀសវាងដូចករណីខាងលេី៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *