(ព្រៃវែង) ៖ នាព្រឹកថ្ងៃសុក្រ ៣កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ នេះ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ:អភិបាលខេត្តព្រៃវែង និងលោកជំទាវ ជូន បូរ៉ានី បានអញ្ជើញចូលរួមក្នុងពិធី ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ របស់សមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ដែលប្រព្រឹត្តិទៅនៅបរិវេណវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុន ស្ថិតនៅភូមិលិង្គ ឃុំអង្គររាជ ស្រុកព្រះស្តេច ខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា និងលោកជំទាវ កែ សួនសុភី ស សុខា។
ក្នុងនាមរដ្ឋបាលខេត្ត និងក្នុងនាម ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ ដែលបានឆ្លៀតឱកាសដ៏មមាញឹក និងមានតម្លៃអញ្ជើញចូលរួមជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ និងរៀបចំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះមកពិនិត្យ ព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅស្រុកព្រះស្តេចនាពេលនេះ ដើម្បីអោយប្រជាពលរដ្ឋទទួលបានសុខភាពល្អប្រសើរក្នុងការប្រកបមុខរបរប្រចាំថ្ងៃ និងបង្កើនជីវភាពក្នុងក្រុមគ្រួសាររបស់ប្រជាពលរដ្ឋ។
ពិធីនេះដែរមានការអញ្ជើញចូលរួមពី÷ ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា ឯកឧត្តម លោកជំទាវ តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ប្រធាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងឃុំ លោកនាយក នាយករងរដ្ឋបាល នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែកចំណុះសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានពន្ធនាគារខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ប្រធានសភាពាណិជ្ជកម្មខេត្ត ប្រធានសាខាគយ និងរដ្ឋាករខេត្ត នាយិកាសាខាកាកបាទក្រហមខេត្ត សមាជិកក្រុមប្រឹក្សាស្រុក លោកអភិបាលក្រុង ស្រុក មន្ត្រីរាជការសាលាស្រុក កងកម្លាំងទាំងបីថ្នាក់ស្រុក ក្រុមប្រឹក្សាឃុំ មេឃុំ ស្មៀនឃុំ ជំនួយការឃុំ មេភូមិ ប្រជាការពារភូមិ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នាយកសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាកបាទក្រហម យុវជន ស.ស.យ.ក យុវជនកាយប្ញទ្ធិ និងលោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋទាំង១១ឃុំ សរុបចំនួន ៣.៣៩៩រូប។