(កំពង់ចាម) ៖ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះពិនិត្យស្ថានភាពនៃការប្រើប្រាស់ទឹកស្អាត និងដឹកនាំកិច្ចប្រជុំ ពន្លឿនការងារផ្គត់ផ្គង់ទឹកស្អាត ជូនប្រជាពលរដ្ឋរស់នៅនៅឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ដោយឯកឧត្តម អភិបាលខេត្ត បានជម្រុញឲ្យសេវាករ ពន្លឿនការងារនេះ ដោយត្រូវដោះស្រាយឲ្យបានឆាប់រហ័ស ក្នុងការផ្គត់ផ្គង់ទឹកស្អាត ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់បានគ្រប់ទៅតាមតម្រូវការ ដោយកំណត់រយៈពេលបីខែ ក្នុងការស្ថាបនាប្រព័ន្ធទឹកស្អាតខាងលើនេះ។