ខេត្តព្រះសីហនុ: នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ ព្រឹត្តិការណ៍រត់ភ្លើងគប់ដើម្បីអបអរសាទរការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ ខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម ម៉ាង សុីណេត អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ និងឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូរឡាំពិកកម្ពុជា ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ យុវជនសសយក យុវជនកាកបាទក្រហម យុវជនអមត កាយរិទ្ធ និងមហាជនចូលរួមយ៉ាងច្រើនកុះករប្រមាណជាង២០០០នាក់។