ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យស្ថានភាព រម្យណីយដ្ឋានធម្មជាតិ បឹងធំ និងកោះទួលសំពៅ ព្រមទាំងការបង្ករបង្កើនស្រូវប្រាំងរបស់ប្រជាកសិករ ក្នុងស្រុកព្រៃឈរ និងស្រុកកំពង់សៀម

(កំពង់ចាម) ៖ នៅរសៀលថ្ងៃសៅរ៍ ទី១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យស្ថានភាព រម្យណីយដ្ឋានធម្មជាតិ បឹងធំ និងកោះទួលសំពៅ ព្រមទាំងការបង្ករបង្កើនស្រូវប្រាំងរបស់ប្រជាកសិករ នៅលើកោះ លោកយាយពៅ ស្ថិតក្នុងស្រុកព្រៃឈរ និងស្រុកកំពង់សៀម។

ក្នុងដំណើរអញ្ជើញចុះពិនិត្យស្ថានភាពដោយផ្ទាល់ ឯកឧត្តម អភិបាលខេត្ត បានស្នើឲ្យមន្ទីរទេសចរណ៍ សហការជាមួយអាជ្ញាធរមូលដ្ឋាន សិក្សា រៀបចំកែច្នៃ រម្យណីយដ្ឋានធម្មជាតិ បឹងធំ និងកោះទួលសំពៅ រួមនិងកោះលោកយាយពៅ ឲ្យក្លាយទៅជាកន្លែងកំសាន្តមួយគួរជាទីទាក់ទាញ សម្រាប់ភ្ញៀវទេសចរ មកសម្រាកលម្ហែ កំសាន្ត និងការទទួលទានអាហារតាមបែបលក្ខណៈធម្មជាតិពិតៗ ដែលបងប្អូនប្រជាពលរដ្ឋយើង បានដាំដុះ និងនេសាទបានពីផ្ទៃបឹងដ៏ធំមួយនេះ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *