ព័ត៌មានជាតិ

សមត្ថកិច្ចបន្តចុះត្រួតពិនិត្យសុវត្ថិភាពចំណីអាហារ ដេីម្បីការពារសុខភាពអ្នកប្រើប្រាស់នៅទីផ្សារ ក្នុងក្រុងបាត់ដំបង!

(បាត់ដំបង) ៖ កាលពីព្រឹកថ្ងៃទី០៤ ខែកុម្ភ: ឆ្នាំ២០២៥ អនុវត្តតាមយោបល់ដឹកនាំរប ស់លោកឧត្តមសេនីយ៍ទោ​ ដាញ់​ អេង​ប៊ុន​ចាន់​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង​ កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មេីសសេដ្ឋកិច្ចបានសហការជាមួយមន្រ្តីនៃសាខា (ក.ប.ប )ខេត្តបាត់ដំបងនិងមន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្តចុះត្រួតពិនិត្យចំណីអាហារនៅចំណុចផ្សារ​ណាត់ក្រុងបាត់ដំបង ក្នុងនោះសំដៅលើគ្រឿងសមុទ្រ ជ្រក់គ្រប់ប្រភេទ និងអាហារផ្អាប់​ ។

ជាលទ្ធផលឃើញថា ផលិតផលដែលបានពិនិត្យចំនួន១៣ទីតាំងដោយបានធ្វើការពិសោធន៍ដោយមន្រ្តីជំនាញ មិនមានផ្ទុកសារធាតុដែលនាំឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រេីប្រាសលនោះទេ។

ក្នុងដំណើរត្រួតពិនិត្យនេះមន្រ្តីជំនាញបានធ្វើការផ្សព្វផ្សាយដល់អាជីវករ អ្នកលក់ដូរចំណីអាហារ ទាំងអស់សូមចូលរួមទាំងអស់គ្នាក្នុងការបង្ការទប់ស្កា ត់ ធ្វើយ៉ាងណាកុំឱ្យមានសារធាតុគីមីដែលនាំបង្កឱ្យប៉ះពាល់ដល់សុខ ភាពអ្នកប្រើប្រាស់ទូទៅនៅក្នុងចំណីអាហារ​ ៕ដោយព្រំ ហន!

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *