ព័ត៌មានជាតិ

លោកស្រី ប៉ាង ដានី អភិបាលរងខេត្ត បានដឹកនាំក្រុមការងារ គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូថ្នាក់ខេត្តចុះពិនិត្យមើល ហេដ្ឋារចនាសម្ព័ន្ធ, ការធ្វើបទបង្ហាញស្ដីពីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំសម្រាប់ឆ្នាំ២០២៤

(កំពង់ចាម) ៖ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ដោយមានការចង្អុលបង្ហាញពី ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងស្របតាម ប្រកាសអន្តរក្រសួងលេខ ៣៨៤/២៤មស.គវជ ចុះទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងអប់រំ យុវជន និងកីឡា ស្តីពីការដាក់ឱ្យដំណើរការវាយតម្លៃ និងទទួលស្គាល់អង្គភាព ផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ លោកស្រី ប៉ាង ដានី អភិបាលរងខេត្ត ទទួលបន្ទុកវិស័យ អប់រំយុវជន និងកីឡា បានដឹកនាំក្រុមការងារ គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូថ្នាក់ខេត្តចុះពិនិត្យមើល ហេដ្ឋារចនាសម្ព័ន្ធ, ការធ្វើបទបង្ហាញស្ដីពីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំសម្រាប់ឆ្នាំ២០២៤ នៅវិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែន ស្ពឺ ស្រុកចំការលើ ។ នៅក្នុងឱកាសនោះ ក៏មានសមាសភាពចូលរួមពី លោកអនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោក លោកស្រីអភិបាលរងស្រុក លោកស្រីអធិការរងស្រុក និងគណៈគ្រប់គ្រងសាលារៀនផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *