ខេត្តព្រៃវែង ៖ រសៀលថ្ងៃចន្ទ ៧ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤
ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ: អភិបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យគម្រប់ខួប២៥ឆ្នាំ នៃការអនិច្ចធម្មរបស់ សម្ដេចព្រះមុនីរក្តីវង្សា (សុវណ្ណត្ថេរ) ឈុន ជឹម អតីតព្រះមេគណខេត្តព្រៃវែង និងជាអតីតព្រះចៅអធិការវត្តស្វាយអាត់ ដែលស្ថិតនៅភូមិស្វាយអាត់ ឃុំជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
ដោយមានការអញ្ចើញចូលរួមពី៖ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត ស្នងការ មេបញ្ជាការកងកម្លាំងទាំងបី នាយកទីចាត់ការ អង្គភាពសាលាខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាល ក្រុង ស្រុក កងកម្លាំងទាំងបីស្រុក មេឃុំ១១ឃុំ ក្រុមប្រឹក្សាឃុំជ្រៃ និងមេភូមិទាំងអស់ក្នុងឃុំជ្រៃ ប៉ុស្តិ៍នគរបាល ក្រុមគ្រូពេទ្យ នាយក នាយករង លោកគ្រូ អ្នកគ្រូ អនុវិទ្យាល័យស្វាយអាត់ មន្រ្តីសង្ឃ ព្រះចៅអធិការវត្ត អាចារ្យ គណៈកម្មការវត្តស្វាយអាត់ និងពុទ្ធបរិស័ទចំណុះជើងវត្ត សរុបចំនួន ៣៣៧អង្គ/រូប។