ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យមានការដកស្រង់បទពិសោធន៍នៃការបណ្តុះបណ្តាលធនធានមនុស្សពីគ្នាទៅវិញទៅមក

(ភ្នំពេញ) ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអប់រំ គឺសំដៅទៅលើការកសាងមូលដ្ឋានក្នុងខ្លួន ចំណេះដឹង និងមានគោលដៅសំខាន់គឺកសាងមូលធនមនុស្សទៅជាមនុស្សល្អនៅក្នុងសង្គមជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា សាលាវត្តបូព៌ ជាសាលាមួយរីកចម្រើន ប៉ុន្តែមិនមែនមានសាលាតែមួយទេដែលល្អនៅក្នុងប្រទេសយើង ប៉ុន្តែសំខាន់យើងត្រូវចែករំលែកបទពិសោធន៍ដែលយើងយកពីសាលាវត្តបូព៌ និងពីសាលាផ្សេងៗដើម្បីស្វែងយល់និងកែលម្អ។

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានជំរុញឱ្យសិស្សានុសិស្សត្រូវប្រកាន់យកអត្តចរិកល្អ និងខិតខំរៀនសូត្រតាមរយៈការអានសៀវភៅ ជាជាងការចំណាយពេលវេលាឥតប្រយោជន៍ទៅលើការមើលទូរស័ព្ទជាដើម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជំរុញអនុវត្តន៍វិធានការគន្លឹះវិស័យអប់រំ នៅសាលាបឋមសិក្សាត្រពាំងក្អែក នៅភូមិត្រពាំងក្អែក សង្កាត់វាលពង់ ក្រុងឧត្តុង្គម៉ែជ័យ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *