(កំពង់ចាម) ៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃអាទិត្យ ទី២៧ ខែតុលា ឆ្នាំ២០២៤ បន្ទាប់ពីចុះពិនិត្យវឌ្ឍនភាពការកសាងផ្លូវនៅស្រុកកំពង់សៀម ឯកឧត្តមអភិបាលខេត្ត បានបន្តដឹកនាំក្រុមការងារ អញ្ជើញជួបសំណេះសំណាល និងចែកស្រូវពូជជាជំនួយបន្ទាន់របស់រាជរដ្ឋាភិបាល ជូនប្រជាកសិករចំនួន ៨៣គ្រួសារ រងគ្រោះដោយជំនន់ទឹកទន្លេមេគង្គក្នុងឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ដេីម្បីស្តារការបង្កបង្កេីនផលឡេីងវិញ។