(កំពង់ចាម) ៖ នៅព្រឹកថ្ងៃអាទិត្យ ទី២៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការកសាងសង់ផ្លូវកៅស៊ូថ្មី និងបេតុង នៅលើខ្សែផ្លូវ KC-12 ចាប់ពីឃុំ ទ្រាន ទៅដល់ ឃុំស្រក ស្រុកកំពង់សៀម។
ក្នុងគម្រោងសាងសង់ផ្លូវកៅស៊ូ និងបេតុង ដែលជាគម្រោងកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (RCIP) ដែលមានប្រវែង ៧៥.៣គីឡូម៉ែត្រ ដែលមានស្រុកចំនួន ៣ គឺ ស្រុក ជើងព្រៃ ស្រុកព្រៃឈរ និង ស្រុកកំពង់សៀម តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមឥណទានធនាគារពិភពលោក និងទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុន អឹម ធី អេ ខនស្ត្រាក់សិនខូអិលធីឌី (M.TA Construction Co.Ltd) ។
1. ចំពោះកំណាត់ផ្លូវ KC1 ស្ថិតនៅ ឃុំទ្រាន ទៅដល់ រង្វង់មូលនៃឃុំស្រក ស្រុកកំពង់សៀម ដែលមានប្រវែងសរុប 13,80គីឡូម៉ែត្រ ដែលមានទទឹងផ្លូវ ៦ម៉ែត្រ ដោយក្រាលកៅស៊ូ 2ជាន់ និង ចិញ្ចើមផ្លូវ ១ម៉ែត្រ សងខាង ក្រាលកៅស៊ូ 1ជាន់។ តែចាប់ពី PK2+900 to 5+000 គឺប្រវែង 2100ម៉ែត្រនៅលើទំនប់ជ្រោយចេកជាផ្លូវបេតុង ដែលមានទទឹង ៧ម៉ែត្រ កម្រាស់ 0,2ម៉ែត្រ និង ចិញ្ចើមផ្លូវ 0,5ម៉ែត្រ សងខាងដោយក្រាលកៅស៊ូ 1ជាន់ សរុបទទឹងផ្លូវ គឺ៨ម៉ែត្រ។
ទីតាំងមួយទៀត គឺចាប់ពី PK8+700 to 9+200 គឺមានប្រវែង 500ម៉ែត្រ ដែលនៅលើទំនប់កែប្រែ មានទទឹង ៧ម៉ែត្រ កម្រាស់ 0,2ម៉ែត្រ និងចិញ្ចើមផ្លូវ 0,5ម៉ែត្រ សងខាងដោយក្រាលកៅស៊ូ១ជាន់ សរុបទទឹងផ្លូវ ៨ម៉ែត្រដែរ ។
សរុបប្រវែងផ្លូវបេតុង ទាំង2ទីតាំង គឺ 2600ម៉ែត្រ៕