ភ្នំពេញ៖ ដោយបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃស្រុក ទី០៩ ខែសីហា ឆ្នាំ ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលផែនការងារនគរបាលយុត្តិធម៌ បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំត្រួតពិនិត្យជំនាញនគរបាលយុត្តិធម៌
ខ្លឹមសាររួមមាន
១.ផ្សព្វផ្សាយលិខិតបង្គាប់ការ
២.ឆ្លងសេចក្តីព្រៀងគោលការណ៍រួមបន្ទាប់ឃាត់ខ្លួន, បន្ទប់ស្តាប់ចម្លើយ, បន្ទប់ប្រាស្រ័យទាក់ទងមេធាវី និង ពង្រឹងនីតិវិធីនគរបាលយុត្តិធម៌
៣.បញ្ហាផ្សេងៗ
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ ស្នងការរង នាយ នាយរងការិយាល័យ ប្រធានផ្នែកប្រធានអង្គភាព ។