ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង បានអញ្ជើញចូលរួមកម្មវិធីពិនិត្យជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្នុងស្រុកពារាំង

(ព្រៃវែង) ៖នៅព្រឹកថ្ងៃសៅរ៍ ទី១០  ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ: អភិបាលខេត្តព្រៃវែង បានអញ្ជើញចូលរួមកម្មវិធីពិនិត្យជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្នុងស្រុកពារាំង ខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលស្ថិតនៅបរិវេណវិទ្យាល័យសម្ដេចតេជោស្នាយពល ស្រុកពារាំង ខេត្តព្រៃវែង។

ក្នុងនាមរដ្ឋបាលខេត្ត និងខ្លួនឯកឧត្តមអភិបាលខេត្ត ផ្ទាល់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ ដែលបានរៀបចំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះមកពិនិត្យព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅស្រុកពារាំងនាពេលនេះ ដើម្បីអោយប្រជាពលរដ្ឋទទួលបានសុខភាពល្អប្រសើរ ក្នុងការប្រកបមុខរបរប្រចាំថ្ងៃ និងបង្កើនជីវភាពក្នុងក្រុមគ្រួសារកាន់តែល្អប្រសើរ។

ដោយមានការអញ្ជើញចូលរួមពី៖ ឯឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា ឯកឧត្តម លោកជំទាវ តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានអង្គភាពពន្ធនាគារខេត្ត នាយកទីចាត់ការ ប្រធានអង្គភាពសាលាខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត ប្រធានសភាពាណិជ្ជកម្មខេត្ត ប្រធានសាខាគយ និងរដ្ឋាករខេត្ត ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត អភិបាលក្រុង ស្រុក ក្រុមប្រឹក្សាស្រុក នាយក នាយករងរដ្ឋបាលស្រុក ប្រធានការិយាល័យចំណុះស្រុក កងកម្លាំងទាំងបីស្រុក មេឃុំ ស្នៀន មេភូមិស្រុក ក្រុមគ្រូពេទ្យស្មគ្រ័ចិត្ត យុវជន ស ស យ ក យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម និងលោកតា លោកយាយ ពុកម៉ែបងប្អូនប្រជាពលរដ្ឋសរុបប្រមាណចំនួន ៤,០២៧ រូប។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *