ព័ត៌មានជាតិ

ឯកឧត្តម សួន សុម៉ាលីន បានទទួលជំនួបកិច្ចប្រជុំជាមួយ (គណៈកម្មការទី១០ នៃព្រឹទ្ធសភា) ដឹកនាំដោយ ឯកឧត្តម ម៉ម ប៊ុននាង

(ព្រៃវែង) ៖ នាព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ:អភិបាលខេត្តព្រៃវែង បានទទួលជំនួបកិច្ចប្រជុំជាមួយ (គណៈកម្មការទី១០ នៃព្រឹទ្ធសភា) ដឹកនាំដោយ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ ដែលបានអញ្ជើញបំពេញបេសកកម្ម ក្នុងគោលបំណងឈ្វេងយល់ពីប្រសិទ្ធភាពនៃការអនុវត្តច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ ព្រមទាំងវឌ្ឍនភាពការងារ សមិទ្ធផល បញ្ហាប្រឈម និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្ត ដែលពាក់ព័ន្ធទៅនឹងសមត្ថកិច្ចរបស់គណៈកម្មការទី១០ នៃព្រឹទ្ធសភា នៅសាលប្រជុំ “B” សាលាខេត្តព្រៃវែង។

ដោយមានការអញ្ជើញចូលរួមពី៖ ឯកឧត្តម លោកជំទាវ សម្ដេចរាជបុត្រី ប្រធាន អនុប្រធាន លេខាធិការ និងសមាជិក សមាជិកាគណៈកម្មការទី១០ នៃព្រឹទ្ធសភា ព្រមទាំងប្រតិភូអមដំណើរ ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលរង នៃគណៈអភិបាលខេត្ត នាយក នាយករង រដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ នាយកទីចាត់ការ ប្រធានអង្គភាព និងប្រធានផ្នែកចំណុះរដ្ឋបាលសាលាខេត្តព្រៃវែងផងដែរ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *