ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ ៥នាក់ និងវត្ថុតាងមួយចំនួន នៅស្រុកជើងព្រៃ!

(កំពង់ចាម) ៖ កម្លាំងសមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមនៅថ្ងៃទី ១៧ ខែកុម្ភៈឆ្នាំ ២០២៥ បានបង្ក្រាបទល្មើសគ្រឿងញៀនមួយករណី ឃាត់ខ្លួនជនសង្ស័យ ៥ នាក់ និងរឹបអូសវត្ថុតាមមួយចំនួន នៅភូមិឈើទាល ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

បើតាមលោក ស៊ីម គង់ អភិបាល នៃគណៈអភិបាលស្រុកជើងព្រៃបានឱ្យដឹងថា កាលពីថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២៥ វេលាម៉ោង ២០ និង ៣០ នាទី នៅចំណុចព្រៃឬស្សី ស្ថិតក្នុងភូមិឈើទាល ឃុំផ្តៅជុំ ស្រុកជើងព្រៃ សមត្ថកិច្ចបានទទួលព័ត៌មានពីប្រជាពលរដ្ឋ ថា មានមុខសញ្ញាកំពុង ជួញដូរ និងប្រើប្រាស់ថ្នាំញៀននៅចំណុចកើតហេតុខាងលើ ។

ក្នុងប្រតិបត្តិការខាងលើនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ១៧កញ្ចប់ និងទូរស័ព្ទដៃចំនួន ០៧គ្រឿង។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើសមត្ថកិច្ចយើងបានបញ្ជូនមកកាន់ *ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម* ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី។

JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *