ព័ត៌មានជាតិ

ល្បែងស៊ីសងគឺជាអំពេីល្មេីសច្បាប់​ដែលគប្បីត្រូវបញ្ឈប់សកម្មភាព នេះដេីម្បីមូលដ្ឋានមានសុខសុវ ត្ថិភាព!

(បាត់ដំបង) ៖ អ្នកប្រព្រឹត្តិល្បែងភ្នាល់ជល់មាន់ចំនួន២៥នាក់រួមនឹងវត្ថុតាងផងត្រូវបានរៀបចំសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង​ អនុវត្តតសមផ្លូវច្បាប់នៅរសៀលថ្ងៃទី២៦ខែកុម្ភៈ​ឆ្នាំ២០២៥​នេះហើយ។

កិច្ចប្រតិបត្តិការនេះធ្វេីឡេីងក្រោមយោបល់ដឹកនាំបញ្ជារបស់លោកឧត្តមសេនីយ៍ទោ​ ដាញ់​ អេងប៊ុនចាន់​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ កាលពីថ្ងៃទី២៤​ ខែ​កុម្ភៈ​ឆ្នាំ២០២៥​ ដែលមានលោក វរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងផែនការ ងារនគរបាល​ព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ចៀក ថានិន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិត ស្រាល លោក វរសេនីយ៍ឯក កោ ស៊ុនកាំង នាយ ការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដឹកនាំបង្រ្កាបសង្វៀន​ជល់មាន់ចំនួន០២កន្លែងផ្សេងគ្នាក្នុងមូលដ្ឋានស្រុកបវេល​ ខេត្តបាត់​ដំបង​ ដោយបាននាំអ្នក​ប្រព្រឹត្តិចំនួន២៥នាក់រួមនឹងវត្ថុតាងមួយចំនួ​នផងមកធ្វើការសាកសួរនិងរៀបចំសំណុំរឿងបញ្ជូន។

សូមជម្រាបជូនថា​ ល្បែងភ្នាល់ជល់មាន់នេះកត់សម្គា ល់កេីតមាន​ នៅ​តាមមូលដ្ឋានមួយចំនួន​ បេីទោះបីសមត្ថកិច្ចធ្វេីការបង្រ្កាបយ៉ាងណាក៏អ្នកប្រព្រឹត្តិនៅ តែបន្តឆ្លៀតប្រព្រឹត្តិក្នុងទ្រង់ទ្រាយតូច​ឬធំ​ ហេី​យបញ្ហានេះសមត្ថកិច្ចនឹងបន្តបង្រ្កាបជាបន្តបន្ទាប់ទៀត៕ដោយព្រំ ហន!

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *