ព័ត៌មានជាតិ

មន្រ្តីនគរបាលចូលរួមជាវាក្មិនក្នុងវេទិកាសាធារណៈរបស់ក្រុមប្រឹក្សាខេត្តបាត់​ដំបង សម្រាប់អាណត្តិទី៤ ឆ្នាំ២០២​៤ក្រោមប្រធានបទ (រួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ )

(បាត់ដំបង) ៖ នៅព្រឹកថ្ងៃទី២៥ខែធ្នូ ឆ្នាំ២០២៤ដោយបានការអនុ ញ្ញាតពីលោកឧត្តមសនីយ៍ទោ​ ដាញ់ អេង​ប៊ុន​ចាន់​ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ កម្លាំងនគរបាលក្នុងផែនការងារ​ប្រឆាំងគ្រឿងញៀនចំនួន ០៧ក្រុម ចូលរួមវេទិកាសាធារណៈ របស់ក្រុម ប្រឹក្សាខេត្តបាត់​ដំបង សម្រាប់អាណត្តិទី៤ ឆ្នាំ២០២​៤ក្រោមប្រធានបទ (រួមគ្នាប្រយុទ្ធប្រឆាំងគ្រឿង ញៀនខុសច្បាប់ )តាមបណ្តា ក្រុង-ស្រុក ចំនួន៧ រួមមាន៖
១-ក្រុង បាត់ដំបង
២-ស្រុក រតនមណ្ឌល
៣-ស្រុក បាណន់
៤-ស្រុក សង្កែ
៥-ស្រុក ឯកភ្នំ
៦-ស្រុក ថ្មគោល
៧-ស្រុក បវេល

ពិធីនេះប្រព្រឹត្តិទៅក្រោម អធិបតី​ភាព ឯកឧត្តម អ៊ុយ​ រី​ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ​ លូ​ អភិបាលនៃគណៈអភិបាល​ខេត្តបាត់​ដំបង​ ។

ក្នុងការចូលរួមមានឯកឧត្តម លោកជំទាវ​ សមាជិកក្រុមប្រឹក្សាខេត្ត​ ឯកឧត្តម អភិបាលរងខេត្ត និងលោក​អភិបាលក្រុង-ស្រុក សមាជិកក្រុមប្រឹក្សាក្រុង-ស្រុក មន្ត្រីរាជការ ,លោកអធិការ លោក មេប ញ្ជាការមូលដ្ឋានកង​អាវុធហត្ថ,លោក-លោកស្រី លោ​ កគ្រូ-អ្នកគ្រូ សិស្សានុសិស្ស បងប្អូនប្រជា ពលរដ្ឋសរុបចំនួន ៤៣៦៨ ស្រី ១៧០២នាក់ ។

កិច្ចពិភាក្សាបាន ទទួលសំណួរដែលពាក់ព័ន្ធនិងបញ្ហាគ្រឿង​ញៀនសរុបចំនួន ៨៥សំនួរ រីឯសំណូមពរសរុបមានចំនួន ១០និងលើកជាមតិយោបល់សរុបចំនួន ០៥ ។

សម្រាប់គ្រប់សំណួរដែលសួរពី បងប្អូនប្រជាពលរដ្ឋគឺ វាគ្មិន ជាមន្ត្រីនៅការិ យាល័យប្រឆាំងគ្រឿង ញៀនខេត្ត និងឯកឧត្តមគណៈអធិបតីបានឆ្លើយតបគ្រប់សំណួរ ,ដោយឡែក សំណូម និង មតិយោបល់ពី បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឯកឧត្តមគណៈ អធិបតីបាន ទទួលយកគ្រប់សំណូមពរ និង មតិយោ បល់ ហើយបានសន្យាជួយដោះស្រាយជូននៅពេលខាងមុខ ។

នៅក្នុងវេទិកានេះក្រុមការងារបាន ចែកខិត្តប័ណ្ណ ផ្សព្វផ្សាយស្តីពីផលប៉ះពាល់គ្រឿងញៀន និងខិត្តប័ ណ្ណ App NoDrug ដល់ បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស បានចំនួន ៨២០សន្លឹក៕ដោយព្រំ ហន!

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *