រាជធានីភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៦២នាក់ (ស្រី ៥នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៦ករណី ទូទាំងប្រទេសនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ។
ក្នុងចំណោមជនសង្ស័យចំនួន ៦២នាក់ (ស្រី ៥នាក់) រួមមាន ៖
+ជួញដូរ ៤ករណី ឃាត់ ២០នាក់(ស្រី ៣នាក់)
+ដឹកជញ្ជូន រក្សាទុក ១១ករណី ឃាត់ ២៨នាក់(ស្រី ១នាក់)
+ប្រើប្រាស់ ១១ករណី ឃាត់ ១៤នាក់(ស្រី ១នាក់)
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១២ ខែមីនា រួមមាន ៖
-មេតំហ្វេតាមីន(Ice)= ១០១៩,៣៨ក្រាម។
-កេតាមីន(Ke)= ៣២៩១,៥៧ក្រាម។
-អុិចស្តាសុី(mdma)= ៤៩៦៥,២៣ក្រាម។
លទ្ធផលខាងលើ ៩អង្គភាពបានចូលរួមបង្ក្រាប ៖
Police: ៧អង្គភាព
១ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ៧នាក់ ចាប់យកIce ៤,៦៨ក្រាម។
២ / កំពង់ឆ្នាំង៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ចាប់យកIce ៤៩,៦៩ក្រាម។
៣ / ក្រចេះ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៤៤ក្រាម។
៤ / រាជធានីភ្នំពេញ៖ រក្សាទុក ៧ករណី ឃាត់ ១៥នាក់ ស្រី ១នាក់ ប្រើប្រាស់ ៨ករណី ឃាត់ ១០នាក់ ស្រី ១នាក់ ចាប់យកIce ២៧,៦៩ក្រាម។
៥ / ព្រៃវែង៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ១,០១ក្រាម។
៦ / ពោធិ៍សាត់៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ៣,៧៥ក្រាម។
៧ / ស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ៦នាក់ ស្រី ២នាក់ ចាប់យកIce ៦៨២,៧២ក្រាម, Ke ២៦១២,៣៧ក្រាម និងmdma ៤៧៤៨,០៣ក្រាម។
PM : ២អង្គភាព
១ / សៀមរាប៖ ប្រើប្រាស់ ២ករណី ឃាត់ ៣នាក់។
២ / ស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ១២នាក់ ស្រី ១នាក់ ចាប់យកIce ២៤៩,៤០ក្រាម, Ke ៦៧៩,២០ក្រាម និងMDMA ២១៧,២០ក្រាម។