ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង ដឹកនាំមន្ដ្រីពាក់ព័ន្ធ អញ្ជើញចុះត្រួតពិនិត្យស្ថានភាពផ្លូវលំមួយចំនួន ស្ថិតនៅឃុំក្របៅ ឃុំក្រញូង និងឃុំជាច ស្រុកកំចាយមារ

(ព្រៃវែង) ៖ នាព្រឹកថ្ងៃព្រហស្បតិ៍​ ១៥កើត​ ខែ​ផល្គុន​ ឆ្នាំ​រោង​ ឆស័ក​ ពុទ្ធសករាជ ២៥៦៨​ ត្រូវនឹងថ្ងៃទី​១៣​ ខែ​មីនា​ ឆ្នាំ​២០២៥នេះ​ យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ:អភិបាលខេត្តព្រៃវែង បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពផ្លូវលំមួយចំនួន ស្ថិតនៅឃុំក្របៅ ឃុំក្រញូង និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ:អភិបាលខេត្តព្រៃវែង និងប្រតិភូអមដំណើរក៏បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋរស់នៅតាមបណ្ដោយដងផ្លូវ ដើម្បីសាកសួរសុខទុក្ខអំពីស្ថានភាពក្នុងការរស់នៅរបស់បងប្អូនក្នុងមូលដ្ឋាននោះ។

ដោយមានការអញ្ជើញចូលរួមអមដំណើរពី៖ ឯកឧត្តម អភិបាលរងខេត្ត លោកនាយករងរដ្ឋបាល នាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ​ អភិបាលស្រុកកំចាយមារ និងអាជ្ញាធរមូលដ្ឋានផងដែរ។

default
default
default

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *