(បាត់ដំបង) ៖ នាព្រឹកថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ នេះ លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមពិធីក្រុងពាលីក្នុងការរៀបចំ “ព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង២០២៥” ដើម្បីបួងសួងសុំសេចក្តីសុខនៅមុខទីតាំងរូបសំណាក់លោកតាដំបងក្រញូង ក្រុងបាត់ដំបង ក្រោមអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពិធីនេះក៏មានការអញ្ចើញពី ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ យុវជន និងអ្នកពាក់ព័ន្ធផ្សេងទៀតចូលរួមយ៉ាងច្រើនកុះករផងដែរ។