ព័ត៌មានជាតិ

ឯកឧត្តម សួន សុម៉ាលីន អញ្ជើញដឹកនាំចូលរួមក្នុងកិច្ចប្រជុំរដ្ឋបាលខេត្តជាប់ព្រំដែនប្រទេសវៀតណាម ថៃ និងឡាវ ស្តីពីការងារសន្តិសុខតាមព្រំដែន

(ព្រៃវែង) ៖ រសៀលថ្ងៃទី១៣  ខែមីនា  ឆ្នាំ២០២៥នេះ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង រួមជាមួយ លោកនាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី នាយកទីចាត់ការអន្តរវិស័យសាលាខេត្ត អភិបាលស្រុកពាក់ព័ន្ធ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋបាលខេត្តជាប់ព្រំដែនប្រទេសវៀតណាម ថៃ និងឡាវ ស្តីពីការងារសន្តិសុខតាមព្រំដែន ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តាមរយះប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង (Zoom) ដែលប្រព្រឹត្តនៅសាលប្រជុំពហុបំណង «B» សាលាខេត្តព្រៃវែង។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *