បាត់ដំបង# ច្រកព្រំដែនតំបន់អូររំដួលស្រុកភ្នំព្រឹក គឺជាប្រភពនៃការនាំជីពីប្រទេសថៃចូលមដោយមិនមានការត្រួតពិនិត្យឬបង់ពន្ធត្រឹមត្រូវនោះទេ
ប្រភពពីឈ្មួញរកស៊ីចេញ-ចូលតាមច្រកព្រំដែនតំបន់អូររំដួលបានឲ្យដឹងថា លោក មឿ ណារុង ប្រធានច្រកតំបន់អូររំដួលស្ថិតតក្នុងស្រុកភ្នំព្រឹកខេត្តបាត់ដំបង បាននឹងកំពុងបណ្ដែតបណ្ដោយឃុបឃិតឲ្យមន្ត្រីក្រោមឱវាទប្រព្រឹត្តទង្វើផ្ដេសផ្ដាស ប្រថាប់ត្រា យកលុយពីអ្នកធ្វេីដំណើរ ឆ្លងដែនពីខ្មែរចូលទៅស្រុកថៃ ក៏ដូចជាពីថៃចូលមកខែ្មរ មិនញញេីតអ្វីទាំងអស់។ ក្រុមឈ្មួញរកស៊ីដឹក ទំនិញឆ្លងដែនពីថៃចូលកម្ពុជាបានឲ្យដឹងថា អំពើពុក រលួយរបស់លោក មឿ ណារុង កំពុងជិះសេះលែងដៃ ដោយមិនខ្លាចញញើតនឹងថ្នាក់ដឹកនាំខេត្តបាត់ដំបង ឬក្រសួងមហាផ្ទៃនោះទេ។
ប្រភពព័ត៌មានឲ្យដឹងបន្ថែមថា ក្រៅពីជីគេចពន្ធឬបង់ ពន្ធមិនគ្រប់និងទំនិញផ្សេងៗគេចពន្ធឬបង់ពន្ធមិនគ្រប់ ក៏នៅមានបញ្ហាជនអន្តោប្រវេសន៍មួយចំណែកផងដែរ។ ប្រភពបន្ថែមថា រថយន្តដឹកទំនិញទាំងតូចទាំងធំទាំងខ្សែៗ នាំចូលពីប្រទេសថៃទាំងថ្ងៃឆ្លងកាត់បារ៉ាស់ច្រក ព្រំដែនចូលតាមច្រកតំបន់អូររំដួលស្រុកភ្នំព្រឹកខេត្ត បាត់ដំបងដោយមិនគិតអំពីច្បាប់ទម្លាប់អ្វីទាំងអស់។ពោលគឺសមត្ថកិច្ច ក្រោមអំណាចលោក មឿង ណារ៉ុងបើកបារ៉ាស់ច្រកព្រំដែនតំបន់ឲ្យរថយន្តដឹកដឹកជី ក៏ដូច ជាទំនិញផ្សេងៗទាំងនោះចូលដោយសេរី។ ប្រជាពលរដ្ឋនិយាយថា គេអាចមើលឃើញថាភាពមិនប្រក្រតីនៃការ អនុញ្ញាតឲ្យទំនិញនាំចូលដោយសេរីឬបង់ពន្ធមិនគ្រប់ទាំងយប់ទាំងថ្ងៃ។ ទំនិញបង់ពន្ធមិនគ្រប់ មានច្រើនប្រភេទទាំងនោះគឺជាប្រភពហិរញ្ញវត្ថុ ដ៏សំខាន់របស់លោក មឿ ណារុង។
ប្រភពរាយការណ៍ថា មន្ត្រីដែលប្រចាំការនៅទីនោះភាគច្រើនជួលជនស៊ីវិលឬបងប្អូនឲ្យនៅចាំទទួលយកលុយរថយន្តដឹកទំនិញចេញ,ចូល ពីព្រោះអស់លោកខ្លាចមានបញ្ហាជាយថាហេតុណាមួយកើតឡើង។ ពួកឈ្មួញមិនអាចគេចឬលួចឆ្លងដែន ដោយមិនប្រាប់មន្ត្រីនគរបាល ការពាព្រំដែនតំបន់អូររំដួល បាននោះឡើយ អ្នកអាចគេចបានម្ដងពីកណ្តាប់ដៃ មន្ត្រីនគរបាលក្រុមលោក មឿ ណារុង ប៉ុន្តែមិនអាចគេចបានមួយជីវិតនោះឡើយ។ ពួកថៅកែទំនិញទាំងឡាយចាំបាច់ទាក់ទងជាមួយលោកប្រធានច្រកតំបន់គោលរំដួល មុនរួចជា ស្រេចទៅហើយ ជាពិសេសទំនិញអត់ពន្ធសុទ្ធតែត្រូវទាក់ទងជាមួយមេតំបន់រំដួលជាមុន រីឯអ្នករងគ្រោះជាងគេ គឺប្រជាពលរដ្ឋស៊ីឈ្នួលដឹកជញ្ជូនទំនិញកំប៉ិកកំប៉ុក។
អ្វីដែលជាបញ្ហាប្រឈមកំពុងកើតឡើងនោះ គឺគេតែង តែសង្កេតឃើញបណ្ដាជនជាតិថៃ ចេញ ចូល ឆ្លងកាត់ច្រកព្រំដែនថៃដោយសេរី រីឯសមត្ថកិច្ចខាង លោក មឿ ណារុង ប្រធានព្រំដែនតំបន់អូររំដួល មិនមានការត្រួត ពិនិត្យឲ្យបានហ្មត់ចត់នោះឡើយ។ រីឯក្រុមមន្ត្រីនគរបាលការពារព្រំដែនតំបន់អូររំដួល ប្រចាំការនៅច្រកព្រំដែនអង្គុយស្ងៀមឈឹង បណ្ដែតបណ្ដោយឲ្យជន ជាតិថៃ ឆ្លងដែនតាមអំពើចិត្ត មានន័យថា ពួកគេមិនរវល់ចំពោះ បញ្ហាជនអន្តោប្រវេសន៍ឆ្លងដែននោះទេ ពោលគឺឲ្យតែសប្បាយរួចជាការស្រេច..!។សហការី