(កំពង់ចាម) ៖ ព្រឹកថ្ងៃអង្គារ ៨ រោច ខែស្រាពណ៍ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤
ឯកឧត្តម អ៊ុន ចាន់ដា បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយបុគ្គលិក-កម្មករ របស់ក្រុមហ៊ុន ឡុង ស្រេង អ៊ីនធើណេស៊ីនណល (ចំការកៅស៊ូ បឹងកេត) ចំនួន ១.៣៣០នាក់ ស្ថិតនៅស្ទឹងត្រង់ ក្រោមវត្តមាន ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ។
ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តម អភិបាលខេត្ត ក៏បាននាំយកនូវគ្រឿងឧបភោគ និងថវិកាមួយចំនួន ជូនដល់បងប្អូនកម្មករ-កម្មការិនី ទាំង ១.៣៣០នាក់ ផងដែរ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអភិបាលខេត្ត ក៏បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យផលដំណាំ និងផលិតផលសម្រេចបាន របស់ក្រុមហ៊ុន ឡុង ស្រេង អ៊ីនធើណេស៊ីនណល (ចំការកៅស៊ូ បឹងកេត) ដែលទទួលបានផលសម្រេចគួរជាទីមោទក សម្រាប់ខេត្តកំពង់ចាម។