ព័ត៌មានជាតិ

ឯកឧត្តម សួន សុម៉ាលីន បានអញ្ជើញចូលរួមក្នុងពិធី ក្រុងពាលីបុកគ្រឹះសាងសង់អគារ ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង

ខេត្តព្រៃវែង ៖ នាព្រឹកថ្ងៃសៅរ៍ ១២កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម សួន សុម៉ាលីន សមាជិកកគណ:កម្មាធិការកណ្ដាល អនុប្រធានគណ:កម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្ត និងលោក ស្បោង សារ៉ាត ប្រធានគណ:កម្មាធិការគណបក្សខេត្ត បានអញ្ជើញចូលរួមក្នុងពិធី ក្រុងពាលីបុកគ្រឹះសាងសង់អគារ ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង។

ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង ឯកឧត្តម ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង ស្រុក អនុប្រធានគណៈកម្មាធិការគណៈបក្សខេត្ត ថ្នាក់ដឹកនាំគណបក្សខេត្ត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត អនុប្រធានក្រុមការងារយុវជនខេត្ត ប្រធាន អនុប្រធានគណៈកម្មាធិការគណបក្សក្រុង ស្រុក និងឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកគណៈកម្មាធិការគណបក្សខេត្តមួយចំនួនទៀត។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *