ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង សូមបង្ហាញនៅរូបភាពដែលបានធ្វើអោយខ្ញុំមានអារម្មណ៍រំភើបក្តុកក្តួលរំជួលចិត្តនឹកស្មានមិនដល់ !

(ភ្នំពេញ) ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី១៤  ខែកញ្ញា  ឆ្នាំ២០២៤ ថ្ងៃនេះខ្ញុំសូមបង្ហាញនៅរូបភាពដែលបានធ្វើអោយខ្ញុំមានអារម្មណ៍រំភើបក្តុកក្តួលរំជួលចិត្តនឹកស្មានមិនដល់ នោះគឺពេលដែលខ្ញុំបានជួប ឧត្តមការ៉ាតេចារ្យ ជា ណារ៉ា កម្រិតខ្សែក្រវ៉ាត់ខ្មៅ ៩ដាន់ដែលធ្លាប់ជាគ្រូបង្ហាត់ ការ៉ាតេ ដល់ខ្ញុំកាលពី៤០ឆ្នាំមុន ហើយដាច់ទំនាក់ទំនងជាមួយគាត់ រហូតមកដល់ថ្ងៃខ្ញុំ ទទួល​សញ្ញាបត្របញ្ជាក់កម្រិតក្បាច់គុនការ៉ាតេ ខ្សែក្រវ៉ាត់ខ្មៅ ៥ដាន់ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ទើបជួបគាត់ម្តងទៀត ដែលធ្វើឲ្យខ្ញុំទទួលបាននូវអារម្មណ៍ ដ៏រំភើបរីករាយមួយ ពិបាកនឹងពិពណ៌នាឲ្យត្រូវ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *