ព័ត៌មានជាតិ

នគរបាល ប៉ុស្តិ៍អូរឧកញ៉ាហេង ស្រុកព្រៃនប់ ចំនួន២រូបរងរបួសធ្ងន់ធ្ងរខណៈពេលចុះទៅសម្របសម្រួលករណីជម្លោះក្នុងគ្រួសារ!

(ព្រះសីហនុ) ៖ នៅយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានចុះដោយផ្ទាល់ទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីពិនិត្យការជួយសង្គ្រោះប៉ូលីសមូលដ្ឋាន ប៉ុស្តិ៍ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ចំនួន២រូប ដែលរងរបួសធ្ងន់ធ្ងរ ក្រោយចូលទៅសម្របសម្រួលជម្លោះក្នុងគ្រួសារពលរដ្ឋមួយគ្រួសារនៅក្នុងមូលដ្ឋានរបស់ខ្លួន។

តាមការរៀបរាប់របស់សមត្ថកិច្ចបានឲ្យដឹងថា ពេលសម្រុះសម្រួលរួច ប៉ូលីស និងប្រជាការពារទៅជាមួយដើរត្រឡប់មកវិញបុរសដៃដល់បានកាប់ពីក្រោយមិនដឹងខ្លួន បណ្តាលឲ្យប៉ូលីស២នាក់រងរបួសធ្ងន់ធ្ងរ ចំណែកប្រជាការពារបានគេចផុត។

គូសបញ្ជាក់ថា ករណីហិង្សាក្នុងគ្រួសារនេះកើតឡើងនៅយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្រោយកើតហេតុជនដៃដល់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនយកទៅសួរនាំបន្ថែម និងបន្តនីតិវិធីច្បាប់ ចំណែកប៉ូលីសរងរបួសទាំង២នាក់ បានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *