(ព្រៃវែង) ៖ នាព្រឹកថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឌុច គន្ធា អភិបាលរងខេត្ត ជាអនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន គ.គ.ម.ខ. បានអញ្ជើញដឹកនាំក្នុងកិច្ចប្រជុំផ្សព្វផ្សាយ និងដាក់ឲ្យប្រើប្រាស់សៀវភៅផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបសង្រ្គោះបន្ទាន់គ្រោះមហន្តរាយ ទឹកជំនន់ ឆ្នាំ២០២៤ នៅសាលប្រជុំពហុបំណង «B» សាលាខេត្តព្រៃវែង។
ដោយមានការអញ្ជើញចូលរួមពី៖ លោកនាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានអង្គភាពពន្ធនាគារខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ប្រធានសភាពាណិជ្ជកម្មខេត្ត ប្រធានសាខាគយ និងរដ្ឋាករខេត្ត ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំខេត្ត នាយិកាសាខាកាកបាទក្រហមខេត្ត អភិបាលក្រុង ស្រុក ក្រុមការងារលេខាធិការដ្ឋានគ្រោះមហន្តរាយខេត្ត មន្រ្តីបង្កោលគ្រោះមហន្តរាយក្រុង ស្រុក សរុបចំនួន៧០រូប។