ព័ត៌មានជាតិ

លោកវេជ្ជបណ្ឌិត គីមសួរ ភីរុណ ណែនាំក្រុមកីឡាករទូក ង សុខាសែនជ័យបារមីមានឫទ្ធិ ដើម្បីយកឈ្នះ ថ្ងៃអុំទូកខាងមុខនេះ ក្នុងឱកាសពិធីបុណ្យចេញព្រះវស្សា

(កំពង់ចាម) ៖ លោកវេជ្ជបណ្ឌិត គីមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ណែនាំក្រុមកីឡាករទូក ង សុខាសែនជ័យបារមីមានឫទ្ធិ ដើម្បីយកឈ្នះ ថ្ងៃអុំទូកខាងមុខនេះ ក្នុងឱកាសពិធីបុណ្យចេញព្រះវស្សា

ក្នុងឱកាស ជួបសំណេះសំណាលជាមួយកីឡាករទូក ង ២២នាក់ ស្ថិតនៅក្នុងវត្តរកាធំ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមវេជ្ជបណ្ឌិត គីមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម បានណែនាំក្រុមកីឡាករទូក ង សុខាសែនជ័យ បារមីមានឫទ្ធិ ដើម្បីយកឈ្នះ ថ្ងៃអុំទូកនៅក្រុងកំពង់ចាម នាថ្ងៃទី១៧ ខែតុលា ខាងមុខនេះ។

លោកវេជ្ជបណ្ឌិត គីមសួរ ភីរុណ បានថ្លែកោតសរសើរ និងលើកទឹកចិត្តក្រុមកីឡាករទូក ង ទាំង២២នាក់ ដែលបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត ដើម្បីរួមគ្នាយកជ័យជំនះ ក្នុងការប្រណាំងទូក ង ជូនមន្ទីរអង្គភាព នៅថ្ងៃខាងមុខនេះ។ លោក ក៏បានផ្តល់អនុសាសន៍មួយចំនួន ដើម្បីឱ្យកីឡាករឈានទៅយកជ័យជំនះ នៅក្នុងព្រឹត្តិការណ៍អុំទូកង នៅថ្ងៃទី ១៧ បានដោយវិធីសាស្រ្ត៖

ទី១៖ មានវិន័យ ក្នុងន័យនេះ ក្រុមកីឡាករទូកង ទាំងអស់ត្រូវគោរពពេលវេលា នៅម៉ោងដែលប្រកួតប្រណាំងទូកង ឱ្យបានហ្មត់ចត់ មិនត្រូវលេងសើច ជាហេតុប៉ះពាល់ដល់ការដណ្តើមជ័យជំនះជូនមន្ទីរអង្គភាពនោះទេ។

២.មានការសាមគ្គីគ្នា គ្រប់កីឡាករទូក ង ទាំងអស់នៅលើទូក ត្រូវចេះស្រលាញ់គ្នាដូចបងប្អូន ត្រូវចេះរួមគ្នា ជួយគ្នាទៅវិញទៅមក ហើយពេលអុំទូក ត្រូវរួមកម្លាំងកាយ កម្លាំងចិត្តគ្នា អុំស្រុះគ្នា ដើម្បីយកជ័យជំនះ ឈ្នះទាំងអស់គ្នា។

៣.រក្សាសុខភាពរបស់ខ្លួនឱ្យបានល្អ កីឡាករដែលត្រូវទៅអុំទូកងទាំងអស់ ត្រូវមានអនាម័យក្នុងការហូបចុក ផឹកស្អាត រស់នៅស្អាត នាំឱ្យយើងមានសុខភាពល្អ។

៤.ការហូបចុះ ត្រូវមានការប្រុងប្រយ័ត្ន មិនត្រូវចេះតែហូបតាមដែលខ្លួនចង់ហូបនោះទេ ត្រូវជ្រើសរើសម្ហូបអាហារដែលស្អាត មានអនាម័យល្អ ជាពិសេស ត្រូវហូបបានច្រើនៗ ដើម្បីមានកម្លាំងអុំទូកយកឈ្នះ។

៥.លើកទឹកចិត្តគ្នាទៅវិញទៅមក នៅថ្ងៃនេះ មកផ្តល់ការលើកទឹកចិត្ត ដើម្បីកីឡាកររបស់យើងមានកម្លាំងចិត្ត មានការគាំទ្រ ទាំងសម្ភារ និងថវិកា។ ជាមួយគ្នានោះដែរ បងប្អូនយើងជាកីឡាករ ត្រូវមានជំនឿថា ខ្លួនអាចយកជ័យជំនះបាន បើទោះបីជា មានអ្នករិះគន់ តែយើងត្រូវបន្តដំណើរទៅមុខជានិច្ច។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *