ព័ត៌មានជាតិ

យុវតី​ទំនើង​ចំនួន​ ០៧នាក់ទៅរៀន បែរេជានាំគ្នាជក់​បារី​អេឡិចត្រូនិក​បង្ហោះ​ឡាយ​វីដេអូ​ក្នុង​Facebook​ ត្រូវ​សមត្ថកិច្ច​ខេត្ត​កណ្ដាល​ចុះស្រាវជ្រាវ​នាំយកមក​វាស់​កម្ពស់!

ខេត្ត​កណ្តាល​៖​ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​០២​ ខែកញ្ញា​ ឆ្នាំ​២០២៤នេះ​ សូមឆ្លើយតបជូនសាធារណជនទៅនឹងផេកហ្វេសប៊ុក វុទ្ធីព័ត៌មាន និងបណ្តាញសង្គមមួយចំនួន ដែលបានបង្ហោះផ្សព្វផ្សាយវីដេអូសកម្មភាពកូនសិស្សសាលាវិទ្យាល័យសិរីមង្គល ជក់បារីអេឡិចត្រូនិក រួចបង្ហោញក្នុងបណ្តាញសង្គមហ្វេសប៊ុក។

ក្រោយពីទទួលបានព័ត៌មានរួច អនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល លោកអធិការនគរបាលស្រុកមុខកំពូល បានបញ្ជាកម្លាំងផ្នែកជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរកាកោងទី២ ស្រាវជ្រាវករណីខាងលើ ជាលទ្ធផល៖

ករណីបង្ក្រាបក្មេងទំនើង(​ប្រេីប្រាស់​បារី​អេឡិចត្រូនិក​នៅសាធារណៈ)​ ដោយកើតហេតុនៅយប់ថ្ងៃទី៣០​ ខែសីហា​ ឆ្នាំ២០២៤ វេលាម៉ោង២២​ និង១៣នាទី​ នៅចំណុច តាម​រោងលក់​បាយ​សាលា​វិទ្យាល័យ​សិរីមង្គល​ ភូមិ​ព្រែក​ជ្រៅ ​ឃុំរកាកោងទី២ ស្រុកមុខកំពូល ខេត្តកណ្តាល ។

ជាក់ស្ដែង​ក្រុមក្មេងទំនើង ចំនួន០៧នាក់​ រួមមាន​៖

*១.ឈ្មោះ មឿន​ ឡេណា​ ភេទស្រីអាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស​ មានទីលំនៅសព្វថ្ងៃ ភូមិ​ស្ពាន​ថ្មី​ ឃុំរការកោងទី២ ស្រុកមុខកំពូល ខេត្តកណ្តាល។

*២.ឈ្មោះ សុខុម​ កញ្ញា​ ភេទស្រី​ អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស​ ។

-មានទីលំនៅសព្វថ្ងៃ ភូមិ​ស្ពានថ្មី​ ឃុំរការកោងទី២ ស្រុកមុខកំពូល ខេត្តកណ្តាល។

*៣.ឈ្មោះ​ សុន​ ណារត្ន័​ ភេទ​ស្រី​អាយុ​១៤ឆ្នាំ​មុខរបរ​សិស្ស​ទីលំនៅ​សព្វថ្ងៃ​ ភូមិ​ពោធិ​រលំ​ឃុំ​រកាកោង​ទី​២ស្រុកមុខកំពូល​ខេត្ត​កណ្តាល​ ។

*៤.​ឈ្មោះ​ ទីន​ រក្សា​ ភេទ​ស្រី​អាយុ​១៦ឆ្នាំ​មុខរបរ​សិស្ស​ទីលំនៅ​សព្វថ្ងៃ​ភូមិ​ស្ពាន​ថ្មី​ឃុំ​រកាកោង​ទី​២ស្រុកមុខកំពូល​ខេត្ត​កណ្តាល​។

*៥.​ឈ្មោះ​ ហាន​ ស្រី​លាភ​ ភេទ​ស្រី​អាយុ​១៨ឆ្នាំ​មុខរបរ​កម្មករ​ទី​លំនៅ​សព្វ​ថ្ងៃ​ភូមិ​ស្ពាន​ថ្មី​ឃុំ​រកាកោង​ទី​២ស្រុកមុខកំពូល​ខេត្ត​កណ្តាល​។

*៦.ឈ្មោះ​ វី​ ដានីតា​ ភេទ​ស្រី​អាយុ​១៤ឆ្នាំ​មុខរបរ​សិស្ស​ទីលំនៅ​សព្វថ្ងៃ​ភូមិ​ស្ពាន​ថ្មី​ឃុំ​រកាកោង​ទី​២ស្រុកមុខកំពូល​ខេត្ត​កណ្តាល។

*៧.​ឈ្មោះ​ ម៉ៅ​ ចាន់​ធី​ ភេទ​ស្រី​អាយុ​១៤ឆ្នាំ​មុខរបរ​សិស្ស​ទីលំនៅ​សព្វថ្ងៃ​ភូមិ​ស្ពាន​ថ្មី​ឃុំ​រកាកោង​ទី​២ស្រុកមុខកំពូល​ខេត្ត​កណ្តាល។

-អ្នកទាំង០៧នាក់ បាន​ធ្វើ​តេស្ត​រក​សារធាតុ​ញៀន​(អវិជ្ជមាន)។

ប្រភពដដែលបន្តថា​ កាលពីថ្ងៃ​ទី២៦ ខែ​មីនា ឆ្នាំ​២០២៤​ វេលា​ម៉ោង​០៧:០០នាទី ​​ឈ្មោះ​ទាំង​០៧នាក់​ខាង​លេី​បាន​ទៅ​រៀន​នៅ​វិទ្យាល័យ​សិរីមង្គល​ស្ថិត​នៅ​ភូមិ​ព្រែក​ជ្រៅ ​ឃុំ​រកាកោងទី​២​ ស្រុកមុខកំពូល​ ខេត្ត​កណ្តាល ​ជាធម្មតា​ លុះដល់​ម៉ោង​ចេញ​លេង​នៅ​ម៉ោង​១០:០០នាទី​ ឈ្មោះ ហាន​ ស្រី​លាភ​ បាន​បបួលអ្នក​ទាំង០៦នាក់​ទៀត​ទៅ​ទិញ​ភេសជ្ជៈ​ហូប​នៅ​ខាង​ក្រោយ​សាលាកន្លែង​រោង​លក់​បាយ​ពេល​កំពុង​តែ​អង្គុយ​ជុំ​គ្នា​នោះ​ឈ្មោះ​ ហាន​ ស្រី​លាភ ​បាន​ទាញ​ទូរស័ព្ទ​មក​ឡាយ​វីដេអូ​ក្នុង​Facebook របស់​ខ្លន​និយាយ​លេង​ហើយ​បាន​យក​បារី​អេឡិចត្រូនិក​មក​ជក់​តែ​ម្ដង។

​ រហូត​ដល់​ថ្ងៃ​ទី​៣០​ ខែសីហា​ ឆ្នាំ​២០២៤​វេលា​ម៉ោង​២២​ និង១៣​នាទីយប់ ​កម្លាំង​ប៉ុស្តិ៍​បាន​ទទួល​ព័ត៌មាន​ថា​៖ មាន​សិស្សានុសិស្ស​វិទ្យាល័យ​សិរីមង្គល​ជុំគ្នា​ឡាយ​វីដេអូ​ជក់បារី​អេឡិចត្រូនិក ​ក្រោយ​ពី​ទទួល​ព័ត៌មាន​រួច​កម្លាំង​ប៉ុស្តិ៍​រកាកោង​ទី​២ សហការ​ជាមួយ​កម្លាំង​ជំនាញ​ស្រុក​ចុះមក​ហៅ​ក្រុម​ក្មេង​ខាង​លេី​មក​សាក​សួរ​នៅ​ប៉ុស្តិ៍​តែ​ម្ដង​។

​ គួរបញ្ជាក់ថា​ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ក្រុម​ក្មេង​ទំនើង​ខាង​លេី​បាន​សារភាពថា​ខ្លួន​ពិត​ជា​បាន​ជក់​បារី​អេឡិចត្រូនិក​បង្ហោះ​ឡាយ​វីដេអូ​ក្នុង​Facebook​ពិតប្រាកដ​មែន​។ ចំពោះក្រុមក្មេងទំនើងទាំង០៧នាក់ត្រូវបាន​ធ្វើ​ការ​អប់រំ​ណែនាំ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​រកាកោង​ទី​២ និង​បាន​អញ្ជើញ​អាណាព្យាបាល​មក​ធានា​យកទៅអប់រំបន្ត៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *