ព័ត៌មានជាតិ

ក្រុមការងារ អាវុធហត្ថខណ្ឌ៧មករា នាំយកអំណោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ចុះសួរសុខទុក្ខគ្រួសារលោកមេបញ្ជាការរងខណ្ឌ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ខណៈពេលធ្វើដំណើរទៅមើលម្ដាយដែលកំពុងសង្គ្រោះបន្ទាន់!

(ភ្នំពេញ) ៖ កាលពីវេលាម៉ោង ៣.៣០នាទី ថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២៤ លោកវរសេនីយ៍ត្រី ហ៊ន ឡៃ មេបញ្ជាការរង អាវុធហត្ថខណ្ឌ៧មករានិងភរិយា បានជួបគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចមុខមន្ទីពេទ្យកាលម៉ែត្រ ខណៈពេល ធ្វើដំណើរទៅមើលម្ដាយដែលកំពុងនៅបន្ទប់សង្គ្រោះបន្ទាន់។

ជាមួយគ្នានេះ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក សយ ចាន់ឌី មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌ៧មករា បានដឹកនាំក្រុមការងារ នាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមនឹងអំណោយរបស់សមាជិកមូលដ្ឋានអាវុធហត្ថខណ្ឌ សរុបមានថវិកា ចំនួន ២,០០០,០០០រៀល, ភេសជ្ជៈចម្រុះ ០៩កេស, ផ្លែឈើមួយកន្រ្តក ព្រមជាមួយការផ្តាំផ្ញើសួរសុខទុក្ខពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *